​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹក​ក្រូចឆ្មា​រាល់​ព្រឹក​អាច​មិន​ឱ្យ​អ្នក​កើត​ជំងឺ​ម្តងទៀត​

​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹក​ក្រូចឆ្មា​រាល់​ព្រឹក​អាច​មិន​ឱ្យ​អ្នក​កើត​ជំងឺ​ម្តងទៀត​

​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​នៃ​ការ​ញ៉ាំ​ទឹក​គឺ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ណាស់ ហើយ​ការ​ញ៉ាំ​ទឹក​មួយ​កែវ​ពេល​ព្រឹក​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​បាន​សម្រាប់​រាងកាយ​។ ប៉ុន្តែ​ចុះបើ​យើង​ញ៉ាំ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មា​វិញ តើ​នឹង​មាន​លទ្ធផល​យ៉ាងណាដែរ​? មែន​ហើយ ការ​ញ៉ាំ​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​ពេល​ពោះ​ទទេ​គឺជា​រឿង​ដែល​អ្នក​អាច​ចាប់ផ្តើម​ថ្ងៃ​ថ្មី​បាន​បើសិនជា​អ្នក​ចង់​បាន​រាងកាយ​ដែល​មាន​សុខភាព​ល្អ និង​មាំមួន​។

អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​គឺ​រាប់​មិន​អស់​ឡើយ​បើសិន​ជា​អ្នក​ញ៉ាំ​វា​ទៀងទាត់ និង​រាល់ថ្ងៃ​។ អ្នក​អាច​នឹង​ស្រក​ទម្ងន់ មាន​កម្លាំង ច្រោះ​ជាតិពុល​ក្នុង​ខ្លួន អាច​សម្លាប់​មេរោគ​ក្នុង​ខ្លួន ជួយ​ដោះស្រាយ​បញ្ហា​ផ្តាសាយ និង​ក្អក ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការរំលាយ​អាហារ សម្របសម្រួល​ដល់​ចលនា​ពោះវៀន និង​ជួយ​ដោះស្រាយ​ក្លិន​មាត់​មិន​ល្អ​នៅ​ពេល​ព្រឹក​ទៀតផង​។

ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការសម្លាប់​កោសិកា​មហារីក​ដែរ​។ សារព័ត៌មាន​នៃ​ការស្រាវជ្រាវ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បាន​ចុះផ្សាយ​ការសិក្សា​មួយ​ដែល​រកឃើញ​ថា សារធាតុ​ចម្រាញ់​ចេញពី​សម្បក​ក្រូចឆ្មា​អាច​កាត់បន្ថយ និង​បង្ការ​ការធ្វើ​អុកស៊ីតកម្ម​ទៅ​លើកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ នៅពេល​ធ្វើ​អុកស៊ីតកម្ម កូ​ឡេ​ស្តេ​រ៉ុល​គឺជា​រ៉ាឌីកាល់​សេរី​ដែល​បង្កើន​ការ​រលាក និង​ប្រឈម​កាន់តែខ្លាំង​នឹង​មហារីក​។

ការរៀបចំ​
ចាក់ទឹក​ក្តៅ​ឧណ្ហៗ​ចូលទៅ​ក្នុង​កែវ​ធំ​មួយ (​ទឹក​មិន​ឱ្យ​ក្តៅ​ពេក​ទេ ព្រោះ​វា​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​ទឹកឃ្មុំ​ក្នុង​ការជួយ​ឱ្យ​របួស​ឆាប់​ជា​បាន​)​។ ដាក់​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ច្របាច់​ទឹក​ក្រូចឆ្មា​មួយ​ចំហៀង​ចូល​ដែរ​។ ចូ​រលាយ​របស់​ទាំងអស់​ចូលគ្នា ហើយ​ញ៉ាំ​វា​ម្តង​ឱ្យអស់​។

របៀប​ញ៉ាំ​
អ្នក​គួរតែ​ញ៉ាំ​ទឹក​ដែល​លាយ​រួច​ខាងលើ​នៅ​ពេល​ព្រឹក ជាពិសេស​ភ្លាមៗ​មុន​ពេល​ភ្ញាក់​ពី​គេង​។ រយៈពេល​មួយ​ម៉ោង​ក្រោយ មិន​ត្រូវ​ញ៉ាំ​ភេសជ្ជៈ​អ្វី​ផ្សេង​ដូចជា កាហ្វេ ឬ​តែ​ឡើយ​។ នៅ​ពេល​អ្នក​សុខភាព​អ្នកនឹង​កាន់តែ​ល្អ ហើយ​អ្នកនឹង​ឃើញ​លទ្ធផល​របស់​វា​ជាមិនខាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។