​ឈឺ​ខ្នង​អាច​ព្យាបាល​ដោយរ​បស់​ក្តៅ និង​ត្រជាក់​

​ឈឺ​ខ្នង​អាច​ព្យាបាល​ដោយរ​បស់​ក្តៅ និង​ត្រជាក់​

​ការឈឺ​ខ្នង​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ចំពោះ​សុខភាព​មនុស្ស​យើង​។ ការឈឺ​ខ្នង​រ៉ាំរ៉ៃ​បាន​ក្លាយទៅជា​បញ្ហា​ដ៏​ចំបង​មួយ​ដែល​តម្រូវឱ្យ​មនុស្ស​ចំណាយ​ថវិការ​ព្យាបាល​រាប់​រយ​ដុល្លា​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​នៅពេល​នេះ​យើង​មាន​ដំណោះស្រាយ​សាមញ្ញ​មួយ​សម្រាប់​ការ​ឈឺចង្កេះ​របស់​អញ​នក​ដែល​វា​នឹង​អាច​បំបាត់​ការឈឺចាប់ និង​មិនបាច់​ចំណាយ​អ្វី​ច្រើន​ឡើយ​។

​ការព្យាបាល​ដ៏​ពេញនិយម​ភាគច្រើន​សម្រាប់​ការឈឺ​ខ្នង​នោះ​គឺ​ការព្យាបាល​ដោយ​ប្រើ​បស់​ក្តៅ និង​ត្រជាក់​។ វា​នឹង​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​សម្រាប់​ខ្នង​របស់​អ្នក ព្រមទាំង​មាន​ប្រសិទ្ធភាព​បំផុត​។

ទឹកកក​មាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​បំបាត់​ការឈឺចាប់​។ វា​ទៅ​កាត់បន្ថយ​ការ​ហើម និង​ទប់ស្កាត់​ការបញ្ជូន​សញ្ញា​នៃ​ការឈឺចាប់​បាន​បណ្តោះអាសន្ន​។ ដើម្បី​អាច​ធ្វើការ​ព្យាបាល​បែបនេះ​នៅ​ផ្ទះ​បាន អ្នក​ត្រូវ​តែមាន​ថង់​ទឹក​ក និង​កន្សែង​។ អ្នក​ក៏​អាច​ប្រើ​ពោត ឬ​ផ្លែ​សារី​ដែល​កក​រឹង​បានដែរ​។ ចូរ​ខ្ចប់​ទឹកកក​ក្នុង​កន្សែង ហើយ​វា​ក់វា​នៅ​កន្លែង​ដែល​មាន​ការឈឺចាប់​រយៈ​ពេល ២០​នាទី និង​ឱ្យបាន​ច្រើន​ដង​ក្នុង​មួយថ្ងៃ​។ សម្រាប់​ពីរ​បី​ថ្ងៃ​ដំបូង ចូរ​ស្អំ​ទឹកកក​នៅ​កន្លែង​ដែល​គិតថា​ឈឺចាប់​នោះ​។ នៅ​រយៈពេល ៤៨​ម៉ោង​ក្រោយ ចូរ​ប្តូរ​មក​ស្អំ​ទឹក​ក្តៅ​វិញ​។ ចូរ​គេង​ផ្កាប់មុខ ហើយ​ដាក់​ខ្នើយ​នៅក្រោម​ត្រគាក និង​កែងជើង ហើយ​ដាក់​ទឹក​ក្តៅ​នោះ​ស្អំ​លើ​ខ្នង​ទៅ​។ ចូរ​ស្អំ​ប្រហែល ២០​នាទី នឹង​ឱ្យ​បាន ៣ ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​។ ចំហា​យក្តៅ​នឹង​ភ្ញោ​ច​ដល់​លំហូរ​ឈាម និង​កាត់បន្ថយ​ការឈឺចាប់​ដោយសារ​សាច់ដុំ​រមួល​។

ទោះបីជា​ការព្យាបាល​ដោយ​ស្អំ​ទឹ​កក្តៅ និង​ទឹកកក​នៅ​កន្លែង​ដែល​ឈឺចាប់​មាន​ប្រយោជន៍​ក្នុង​ការបំបាត់​ឈឺ​ក៏ដោយ ក៏​ត្រូវតែ​មាន​ការពិនិត្យ និង​ព្យាបាល​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ជំនាញ​ខាង​ឆ្អឹង​បន្ថែម​ទៀត​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។