គ្រឿងផ្សំ ៣មុខជួយឲ្យសក់លែងជ្រុះ ហើយដុះមកវិញ​យ៉ាង​ឆាប់រហ័ស

មនុស្សគ្រប់រូប​តែងតែគិត​ថា ក្បាល​ទំពែក គឺជាបញ្ហា​មួយកើតឡើង​នៅពេល​ដែល​វ័យចំណាស់ឈាន​ចូលមកដល់ តែនេះ​មិនជា​ការពិតទេ វាអាច​មកពីស្ថាន​ភាព​​រស់នៅ​ផ្សេងៗ​គ្នា, ភាពតាន​តឹង និង​របបអាហារ​ប្រចាំថ្ងៃ​ពោពេញដោយសារ​ធាតុពុល។ បញ្ហាទំពែក​ទាំងវ័យក្មេង គឺជាបញ្ហាដ៏ធំមួយដែល​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​មាន​ការ​ព្រួយបារម្ភ​ខ្លាំងបំផុត។ ដូច្នេះហើយ បាន​ជា​មនុស្សជាច្រើន​ព្យាយាមប្រើផលិតផល​ដើម្បីទទួលបានសក់​ត្រឡប់មក​វិញ ប៉ុន្តែលទ្ធផល​ដែលទទួលបាន​មិនដូចអ្វី​ដែលយើង​រំពុងទុក​នោះ​ទេ។
 
គ្រឿងផ្សំ ៣មុខជួយឲ្យសក់លែងជ្រុះ ហើយដុះមកវិញ​យ៉ាង​ឆាប់រហ័ស
ការប្រើប្រាស់​ផលិតផល​សារធាតុគីមីមួយ​ចំនួន អាចគ្មាន​ប្រសិទ្ធិភាព និងបង្កការខូចខាត​ច្រើនជាងមុន​ទៅទៀត។ ថ្ងៃនេះ មង្គលការ នឹង​បង្ហាញពីរូបមន្តធម្មជាតិ​ដ៏ពិសេស​មួយ​បែប សម្រាប់​ការព្យាបាលការ​ជ្រុះសក់​ដែលអ្នក​មិនធ្លាប់​បានដឹង​ពីមុន ហើយពិត​ជាមាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ។
គ្រឿងផ្សំ៖
- ប្រេងល្ហុងខ្ញែរ ២ ស្លាបព្រាបាយ
- ស៊ុត ១ គ្រាប់ (យកពណ៌លឿង)
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
លាយគ្រឿងទាំងនេះ​នៅក្នុងចាន​មួយឲ្យ​បានសព្វល្អ ហើយដំបូងអ្នក​ត្រូវអនុវត្តល្បាយនេះ​ឲ្យពេញ​នៅលើស្បែកក្បាល​របស់អ្នក។ អនុញ្ញាត​រក្សាវាទុកក្នុង​រយៈពេលចាប់​ពី ២-៤ ម៉ោង និង​ត្រូវប្រើថង់​ពាក់សក់ដើម្បី​ការពារល្បាយ​កុំឲ្យហៀរ​ចេញ​មកក្រៅ។
លាងសម្អាត​ល្បាយនេះ​ចេញជាមួយ​សាប៊ូ និងទឹកត្រជាក់​ធម្មតា។ ធ្វើវិធីនេះម្ដងទៀត​ជារៀង​រាល់សប្ដាហ៍ (បើពីរដងក្នុង​មួយសប្ដាហ៍​កាន់តែប្រសើរ) សម្រាប់​រយៈពេល ២ ខែ អ្នកនឹង​ឃើញថាសក់​របស់អ្នក​លែងមានជ្រុះ និងសក់ថ្មី​កំពុងតែដុះឡើងមកវិញ។
តើគ្រឿងផ្សំទាំង​ ៣ មុខនេះ អាច​ជួយអ្នក​យ៉ាងដូចម្ដេច?
ស៊ុត
សក់អ្នក​ត្រូវការ​ប្រូតេអ៊ីន, សារធាតុ​ចញ្ចឹម និងអាស៊ីត​អាមីណូដើម្បី​លូតលាស់បានល្អប្រសើរ​ជាងមុន ហើយសារធាតុសំខាន់ទាំងនេះ​មាននៅក្នុង​ស៊ុតពណ៌លឿង។ វាថែមទាំង​មានសារធាតុ​ពិសេសជួយឲ្យ​ឬសសក់​របស់កើតឡើង​វិញថែមទៀត។
ប្រេងល្ហុងខ្ញែរ
ប្រេងល្ហុងខ្ញែរត្រូវ​បានគេយកមកប្រើ​សម្រាប់ការព្យាបាល​ការជ្រុះសក់អស់​រយៈពេល​រាប់ពាន់ឆ្នាំ​មកហើយ។ វាមាន​លក្ខណៈ​សម្បត្តិប្រឆាំង​នឹង​បាក់តេរី និងប្រឆាំង​ជំងឺផ្សិត​ដែល​មាន​អនុភាពខ្ពស់​បំផុត។ វាអាចជួយព្យាបាល​ការឆ្លង​មេរោគ, អង្គែលើស្បែក​ក្បាល និងពងបែកផងដែរ។ វាមាន​ផ្ទុកអាស៊ីត ricin oleic ដែល​បង្កើន​ការ​លំហូរឈាម​ក្នុង​ស្បែក​ក្បាល​របស់​អ្នក ដូច្នេះវាបាន​ជម្រុញដល់​កំណើនសក់។ វាត្រូវបានគេបង្ហាញឲ្យឃើញ​នៅក្នុងការ​ស្រាវជ្រាវ​ថា ប្រេងល្ហុងខ្ញែរនេះ​អាចបង្កើនល្បឿន​កំណើនសក់​បានរហូត​ដល់ទៅ ៥ ដង។
ទឹកឃ្មុំ
នេះគឺជាធាតុផ្សំមួយទៀតដែលមានលក្ខណៈសម្បត្តិប្រឆាំង​នឹងជំផ្សិត និងជាវត្តុធាតុ​សម្លាប់មេរោគ។ វាមានភាពល្អឥតខ្ចោះសម្រាប់​សក់លូតលាស់ឡើងវិញ​ផងដែរ។ ក្រមួនធម្មជាតិ​របស់វា​ដើរតួនាទី​ជាអ្នកគ្រប់គ្រង​នូវលក្ខខ័ណ្ឌ​សម្រាប់​សក់របស់អ្នក។
នៅពេល​ដែលអ្នក​បានដាក់បញ្ចូលគ្នា​នូវលក្ខណៈសម្បត្តិនៃគ្រឿងផ្សំ​ទាំងនេះ វាច្បាស់ណាស់​ថាម៉ាស​នេះនឹងធ្វើឲ្យ​សក់មាន​ការរីកលូតលាស់​យ៉ាងឆាប់រហ័ស និង​សក់​មាន​សុខភាព​ល្អ មិនមាន​ផលិតផល​ផ្សេងទៀត​អាចនឹង​សម្រេចបាន​ដូចវាទេ។ សក់របស់អ្នក​មានសំណើម ភ្លឺចែងចាំងបាន​យូរ និងស្រស់​ស្អាត។ អ្នកនឹង​ទទួលបាន​ទំនុកចិត្ត​លើខ្លួនឯង​របស់អ្នក​មកវិញ​ផងដែរ។ វាគឺជាធម្ម​ជាតិ ១០០% ដូច្នេះអ្នក​មិនចាំបាច់​ព្រួយបារម្ភអំពីផលប៉ះពាល់​អវិជ្ជមានមួយណាឡើយ។ វាមាន​តែផលវិជ្ជមាន និងមាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​តែប៉ុណ្ណោះ៕
ដោយ៖ Brugn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រឿងផ្សំ ៣មុខជួយឲ្យសក់លែងជ្រុះ ហើយដុះមកវិញ​យ៉ាង​ឆាប់រហ័ស