តេជោ សែន នឹងនាំដំណឹងល្អ ដល់ជនរួមជាតិ ក្នុងពិធីសម្ពោធ ស្ពានអាកាស ៥មករា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងថ្ងៃពិធីសម្ពោធ ស្ពានអាកាស៥មករា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នេះ នឹងនាំនូវដំណឹងល្អៗ ជាច្រើនជូនជនរួមជាតិ ពាក់ព័ន្ធនិងការបញ្ចុះតម្លៃ សម្រាប់ប័ណ្ណបើកបរ និងការមិនយកថ្លៃរថយន្ត ប្រជាពលរដ្ឋដែលរស់នៅ បណ្តោយផ្លូវជាតិលេខ៤។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុកថា "សូមចូលរួមសម្ពោធសមិទ្ឋផលស្ពានអាកាស ៥ មករា ជាមួយសម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញទាំងអស់គ្នា! ថ្ងៃនេះសម្តេចតេជោ នឹងមានដំណឹងល្អៗជាច្រើនថែមទៀត សម្រាប់ជនរួមជាតិ រួមទាំងការបញ្ចុះតម្លៃសម្រាប់ប័ណ្ណបើកបរ និង ការមិនអោយបង់ថ្លៃចំពោះម្ចាស់យានយន្តដែលរស់នៅតាមបណ្តោយបញ្ជោរបង់លុយផ្លូវជាតិលេខ ៤"។ សម្តេចតេជោ ហ៊ុន សែន គឺជាទីសង្ឃឹមរបស់កម្ពុជា ដែលនាំមកនូវការរីកចម្រើនសម្រាប់ជាតិយើងទាំងមូល !