តិចនិចរួមភេទកុំឲ្យឈឺខ្លាំងសម្រាប់គូស្នេហ៍ដែលនៅហ្ស៊ីន

បញ្ហាផ្លូវភេទហាក់ដូចជាមាន​ការលំបាកបន្តិច​សម្រាប់អ្នក​ដែលមិនទាន់មាន​បទពិសោធន៍ភ្លក់រសជីវិតលើគ្រែ ឬ​អ្នក​ដែលនៅហ្ស៊ីន មិនដែលស្គាល់អ្វីជា​ឋានសួគ៌។ ការរួមភេទ​លើកដំបូងអាចធ្វើឲ្យគូស្នេហ៍​ជួបឧបស្គជាច្រើន​ដូចជា ការមិន​ចេះថ្នាក់ថ្នម, ការសម្រុកចូលទាំងតក់ក្រហល់ ឬការមិនចេះប្រើក្បាច់ជាដើម។ បញ្ហា​ទាំងនេះហើយ​ ដែលអាចធ្វើឲ្យ​ពួកគេទាំង​ពីរមាន​ការឈឺចាប់ខ្លាំង ហើយ​អាចខ្លាច​មិន​ហ៊ាន​រួមភេទលើកក្រោយថែមទៀត។ ដូច្នេះហើយដើម្បី​ឲ្យ​ការរួមភេទលើកដំបូងរបស់អ្នក​ទទួលបាន​ភាព​ផ្អែម​ល្ហែម និងមាន​អារម្មណ៍​ដ៏វិសេសវិលាស សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
 
តិចនិចរួមភេទកុំឲ្យឈឺខ្លាំងសម្រាប់គូស្នេហ៍ដែលនៅហ្ស៊ីន

បបោសអង្អែល
នេះគឺជារឿងដំបូងដែលអ្នកត្រូវតែធ្វើ ជាពិសេសសត្រូវចំណាយពេលឲ្យបាន ១០ ទៅ ១៥នាទី ដើម្បីឲ្យខាងស្រីមាន​អារម្មណ៍​ស្រីបស្រាល​ឡើង ហើយ​ទ្វារ​មាស​នឹងចាប់ផ្តើម​បើកធំជាងមុន ធ្វើឲ្យ​មិន​សូវឈឺចាប់នៅពេល​ដែលខាងប្រុស​បើក​យុទ្ធនាការ។
ប្រើទឹករំអិលជំនួយ
ទឹករំអិល ​គឺជា​ជំនួយការមួយដ៏ល្អសម្រាប់អ្នក​ដែលមិន​ធ្លាប់មានបទពិសោធន៍​រឿង​លើគ្រែសោះ។ ព្រោះមនុស្សស្រីដែលនៅហ្ស៊ីន ទ្វារមាស​របស់ពួកគេមាន​សភាព​តឹងណែន​ល្អ ដូច្នេះការជ្រៀតចូលហាក់ដូចជាចង្អៀត​បន្តិច លុះ​ត្រាតែ​ប្រើទឹករំអិល​ដើម្បី​ធ្វើឲ្យមាន​ភាពរអិលស្រួល។
ការសូកបញ្ចូលយឺតៗ
ប្រសិន​បើ​អ្នក​ធ្វើការសំរុកចូលទាំងតក់ក្រហល់ អ្នកទាំងពីរ​ច្បាស់​ជា​មានការ​ឈឺចាប់ ព្រោះតែអវៈយវៈភេទកកិតគ្នាខ្លាំងអាច​មាន​ការហូរឈាម​ចេញមក ជាពិសេស​​ធ្វើឲ្យ​អ្នក​អស់​អារម្មណ៍​មួយរំពេជ។ ហេតុ​នេះហើយ​ អ្នកគួរតែ​ប្រើវិធីសាស្ត្រ​បែប​ស្ងាត់ស្ងៀម គឺធ្វើការសំរុកចូលយឺតៗ ហើយ​មួយៗ ដើម្បី​ឲ្យអាអូនតូចចូលតាមសម្រួលទើបអាច​កាត់​បន្ថយ​​ការឈឺចាប់បាន៕
ដោយ៖ Seng hong 

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!