វិធីប្រហុកចិញ្ច្រាំផ្លែក្រសាំង ឱ្យមានរសជាតិប្លែកមាត់

ប្រហុក  គឺ​ជា​ម្ហូប​ម្យ៉ាងរបស់​ប្រជាជន​កម្ពុជា ​ថ្វី​ត្បិត​ថា​វា​ជាមុខ​ម្ហូបដ៏​សាមញ្ញ​ក៏​ពិត​មែន​ តែវា​មាន​រសជាតិ​ ឈ្ងុយ​ឆ្ងាញ់​។ បើ​នៅ​តាមតំបន់​ជនបទ​គេ​តែង​តែ​ប្រើ​វា​សម្រាប់​ដាក់នៅក្នុងសម្ល ​ឬ​ក៏​ទឹក​ជ្រលក់​ផ្សេងៗ​ថែម​ទៀត​។ ​ខា​ងក្រោមនេះ​ជាវិ​ធីធ្វើនូ​វមុ​ខម្ហូ​ប​ម្យ៉ាង ដែលមានគ្រឿង​ផ្សំចេញ​ពីប្រហុក​ឲ្យ​ឈ្មោះ​ថា ​ប្រហុក​ចិញ្រាំក្រសាំង​។ ​វិធីប្រហុកចិញ្ច្រាំផ្លែក្រសាំង ឱ្យមានរសជាតិប្លែកមាត់
គ្រឿងផ្សំ៖
ជីនាងវង (អ្នកអាចដាក់ជីគ្រប់មុខបាន)
ប្រហុក ៤០០ ក្រាម
ស្កសរ ៣ ស្លាបព្រាកាហ្វេ
ប៊ីចេង ១ ស្លាបព្រាកាហ្វេ
ក្រសាំង ២ ផ្លែ
បន្លែអន្លក់ (ត្រសក់,សណ្តែកគួ)
វិធី​ធ្វើ៖​ចិត​បន្លែ​ដែលជាអន្លក់ ​លាង​ឲ្យ​ស្អាត ​រៀប​ដាក់ចាន ​ដោយ​​ត្រសក់ចិត​ជា​ឆូតៗ ​​ពុះជាពីរ​ជាបញ្ឆិត​ៗ ចំណែក​សណ្តែក​គួ​កាច់ប្រវែង ​២ ថ្នាំង​ដៃ។​ពុះ​ក្រសាំងជា​​ពីរយកសាច់ និង​គ្រាប់ទុកមួយ​អន្លើ​​លាង​​​​​​ប្រហុកឲ្យស្អាត ប​ន្ទាប់មក​ចិញ្ជ្រាំ​រហូត​ដល់ប្រហុក​ម៉ត់បន្ថែ​ម​ក្រសាំង​ចូលចិញ្ជ្រាំ ឲ្យម៉ត់ ​ដាក់ជី ​ស្កសរ ប៊ីចេង ចូល​ចិញ្រ្ចាំរហូតដល់​ប្រហុកចូ​ល​ជាតិ​គ្នា ភ្ល​ក់មើល ​ប្រសិន​បើ​គិតថាល្មម​ជា​​ការស្រេ​ច៕ 
អត្ថបទ៖ ដេវីដ