ស្រា​បៀរ Heineken​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​Eclipse Sky Bar

ភ្នំពេញ: ​ស្រា​បៀរ​Heineken ជា​ស្រា​បៀ​រ​មាន​គុណភាព​លំដាប់ថ្នាក់​អន្ដរជាតិ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពិភពលោក  បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ Eclipse Sky Bar នៅ​ជាន់​ទី ២៣ នៃ​អគារ Phnom Penh Tower​កាលពី​ថ្ងៃ​ទី 31 ខែ​ធ្នូ​ឆ្នាំ 2015 ។​

​ក្រុម​ភ្ញៀវ​ពិសេស និង​បណ្តា​អ្នកគាំទ្រ​ស្រា​បៀ​រ​Heineken នៅ​ទូទាំង​រាជធានី​ភ្នំពេញ​បាន​ចូលរួម​កម្មវិធី​ជប់លៀង​ពិសេស​នេះ​ដើម្បី​អបអរ​ការបញ្ចប់​ឆ្នាំ 2015 និង​ធ្វើ​ការរាប់​ថយក្រោយ​(countdown) ដើម្បី​បើក​ទំព័រ​ឆ្នាំ​ថ្មី​។​

​ស្រា​បៀរ​Heineken​បាន​បើក​កម្មវិធី​ពិសេស​នេះ​ដោយ​ផ្តល់​រង្វាន់​គួរឱ្យភ្ញាក់ផ្អើល​គឺ​ទូរស័ព្ទ iPhone 6s វត្ថុ​អនុស្សាវរីយរ​បស់​ស្រា​បៀរ​Heineken និង​រង្វាន់​ផ្សេងទៀត​ជូន​ដល់​អ្នក​ដែល​មាន​សំណាង​ខណៈពេល​ដែល​កំពុង​ជូនពរ​អ្នក​រាល់គ្នា​ជួបប្រទះ តែ​សេចក្តីសុខ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ​នា​ឱកាស​ឆ្នាំ​ថ្មី ២០១៦ ។​

​កម្មវិធី​ពិសេស​នេះ​មាន​ការប្រគំ​តន្ត្រី​ពី Nikki Nikki, Dj Pro​និង​DjMaily​ដែល​បាន​ធ្វើឱ្យ​អ្នកចូលរួម​រាំ​សប្បាយ​ពេញ​មួយ​រាត្រី​ហើយ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ដោយ​អបអរ​ជាមួយនឹង​ស្រា​បៀរ​ដ៏​ល្អ​បំផុត​នៅ​ពិធីជប់លៀង​ដ៏​ល្អ​បំផុត​នៅក្នុង​ទីក្រុង​។​

ស្រា​បៀរ Heineken​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​Eclipse Sky Bar

ស្រា​បៀរ Heineken​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​Eclipse Sky Bar