​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

យោងតាម​ការផ្សព្វផ្សាយ​ជាទូទៅ និង គ្រប់​រូបភាព​អាច​បញ្ជាក់បាន​ថា ផលិតផល​ថែរក្សា​សម្រស់​ផ្ទៃមុខ​ពិត​ជាមាន​តួនាទី​សំខាន់​ក្នុង​ការថែទាំ​គាំពារ​ក៏ដូចជា​ធ្វើឱ្យ​សម្រស់​ផ្ទៃមុខ​របស់​អ្នកមាន​សភាព​ស្រស់ស្អាត និង ក្មេង​ជាង​វ័យ ។ ក៏ប៉ុន្តែ​គួរ​ចាំ​ថា រាល់​ផលិតផល​ទាំងនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ការពារ​បានតែ​ខាងក្រៅ​ប៉ុណ្ណោះ ដូច្នេះ​ចំពោះ​សុខភាព​ស្បែ​កមុខ​ពី​ខាងក្នុង​វិញ តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដើម្បី​ជួយ​ឱ្យ​សម្រស់​ស្បែក​មុខ​មាន​សុខភាព​ល្អ​ដែល​នឹង​នាំមក​នូវ​សម្រស់​ផ្ទៃមុខ​ផូរផង់ ក្មេង​ជាង​វ័យ ? ​សូម​តាមដាន​វិធីសាស្ត្រ​បែប​ធម្មជាតិ​ដែល​អាចជួយ​លោកអ្នក​បាន​តាមរយៈ​ការ​ទទួលទាន​ផ្លែឈើ ៧ មុខ ។

១-​ផ្លែ​ប៊័រ ៖ ប៊័រ​ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​មាន​អត្ថប្រយោជន៍​បំផុត​នៅលើ​ពិភពលោក​ដែលមាន​ផ្ទុក​សារជាតិ​ជាច្រើន​ដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា ទង់ដែង ដែក ប៉ូ​តា​ស្បូ​ម ម៉ាញេស្យូម ជាតិ​សរសៃ ប្រូតេអ៊ីន និង មាន​សារជាតិ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត ។ ជាង​នេះ​ផ្លែ​ប៊័រ​ក៏​ជួយ​ឱ្យ​រាងកាយ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្រូបយក​សារជាតិ​ចិញ្ចឹម​ផ្សេងៗ និង សារជាតិ​ជួយ​ទប់ស្កាត់​អុកស៊ីដកម្ម ។​

​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

២-​ផ្លែ​ល្ហុង : ផ្លែ​ល្ហុង​សម្បូរ​ដោយ​ជីវជាតិ C , A និង E ដែលជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​នៅក្នុង​ប្រព័ន្ធ​ការពារ​រាងកាយ ។ ជីវជាតិ​ទាំងនេះ​ជួយ​រក្សា​ភ្នាស​ជាតិ​រំអិល​ក្នុង​រាងកាយ​ឱ្យមាន​តុល្យភាព​រក្សា​ឱ្យ​ស្បែ​កមុខ​បាន​ស្រស់ថ្លា និង រក្សា​ឱ្យ​ភ្នែក​ភ្លឺ​ល្អ ។ ដោយសារ​គុណប្រយោជន៍​នៃ​ជីវជាតិ​ទាំងអស់នេះ ទើប​ធ្វើឱ្យ ល្ហុង​ក្លាយជា​អាហារ​ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ាឌីកាល់​សេរី ។ ផ្លែ​ល្ហុង​ក៏​ជា​ប្រភព​នៃ​សារជាតិ បេ​តា​ឃែ​រ៉ូ​ទីន សារជាតិ​លូ​តេ​អ៊ី​ន​ជាដើម ។ សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ជួយ​ពន្យារ​ការវិវឌ្ឍ ទៅរក​ភា​ចាស់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្លែ​ល្ហុង​មាន​ផ្ទុក​សារធាតុ​អង់​ហ្ស៊ី​ម​ដែលមាន​តួនាទី​យ៉ាងសំខាន់​ជួសជុល​កោសិកា​ស្បែក​ចាស់ៗ និង ធ្វើឱ្យ​ស្បែ​កមុខ​នៅ​ស្រស់​ក្មេង​បានយូរ ។​

​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

៣-​ផ្លែ​ចេក : ជា​ផ្លែឈើ​ដែលមាន​វីតាមីន A ជួយ​ឱ្យ​ស្បែក​មាន​សំណើម ទន់​ល្មឿយ និង ស្រស់ថ្លា​ជាង​មុន ។ លើសពីនេះ​សម្បក​របស់​វា​អាច​បំបាត់​ស្នាមរបួស​នៅលើ​ស្បែក ហើយ​សាច់​របស់​វា​អាចជួយ​បំបាត់​ភាព​ជាំខ្មៅ​លើ​ផ្ទៃមុខ ។ អ្នក​គ្រាន់តែ​យក​សាច់​ចេក​មក​កិន​ឱ្យ​ម៉ដ្ឋ​រួច​បិទ​នៅលើ​ផ្ទៃមុខ ហើយ​ទុកចោល​ប្រហែល ៣០ នាទី ទើប​លាង​សម្អាត ។ យោងតាម​ការសិក្សា​ស្រាវជ្រាវ ការទទួល​ទាន​ផ្លែ​ចេក​មួយ​ថ្ងៃមួយ​ផ្លែ​នឹង​ជួយ​កម្ចាត់​’​មុន​”​លើ​ផ្ទៃមុខ ដោយសារ​ផ្លែ​ចេក​មាន​ផ្ទុក​សារជាតិ​ចិញ្ចឹម និង វីតាមីន​ជាច្រើន ។

​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

៤-​ក្រូចឆ្មារ : សារជាតិ​អាស៊ីដ​ដែលមាន​ក្នុង​ផ្លែក្រូច​ឆ្មារ​អាចជួយ​កម្ចាត់​ស្នាម​អុជ​ខ្មៅ និង ស្នាម​’​មុន​”​លើ​មុខ​បាន​យ៉ាង​ងាយ ។ ចូរ​ចិត​ក្រូចឆ្មារ​ជា​ពីរ​ចំណិត ហើយ​យក​លាប​លើ​កន្លែង​ដែលមាន​ស្នាម​’​មុន​”​ទុកចោល ៥ នាទី រួច​លាង​ចេញ ។ ធ្វើបែបនេះ​ជាប្រចាំ​ស្នាម​មុននឹង​រលាយបាត់​បន្តិច​ម្តងៗ​មិន​ខាន ។ មិន​ត្រឹម​តែមាន​សមត្ថភាព​ខ្ពស់​ធ្វើឱ្យ​សម្រស់​ផ្ទៃមុខ​មាន​ភាព​ភ្លឺរលោង​ដោយ​កម្ចាត់ ចោល​ស្នាម​ជាំខ្មៅ​ប៉ុណ្ណោះ​ទេ ក្រូចឆ្មារ​ពិតជា​មាន​តួនាទី​សំខាន់​ប្រឆាំង​រោគ​កើត​’​មុន​” ក៏ដូចជា​កម្ចាត់​ចោល​នូវ​ខ្លាញ់​លើ​ផ្ទៃមុខ​ផងដែរ ។ ដើម្បី​ព្យាបាល​មុខ​កើត​’​មុន​”​អ្នក​គ្រាន់តែ​យក​ទឹកក្រូច​ឆ្មា​រលាប នៅលើ​កន្លែង​ណា​ដែល​កើត​’​មុន​”​ហើយ​ទុកចោល រយៈពេល ១០ ទៅ ១៥ នាទី រួច​លាង​សម្អាត​មុខ នឹង​សាប៊ូលាងមុខ​ជាការ​ស្រេច ។​

​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

៥-​ផ្លែក្រូច​ពោធិ៍សាត់ មាន​វីតាមីន C ដ៏​ច្រើន​លើសលប់​នៅក្នុង​ផ្លែក្រូច​ពោធិ៍សាត់​មាន​តួនាទី​សំខាន់​ឆ្លើយតប​ទៅនឹង​បញ្ហា​សុខភាព​ស្បែ​កមុខ ។ ក្រៅពី​ជួយ​ឱ្យ​ស្បែ​កមុខ​ស និង ភ្លឺរលោង​សារជាតិ​ចិញ្ចឹម​របស់​ក្រូច​នេះ​ពិតជា​អាចជួយ​លោកអ្នក​កម្ចាត់​ស្នាម​កើត​’​មុន​” ស្នាម​ជាំខ្មៅ និង ជាតិ​ខ្លាញ់​ដែល​តោង​ស្អិត​លើ​ផ្ទៃមុខ ។

​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

៦-​ផ្លែ​ស្ត្រ៊​ប៊ឺ​រី : ស្រដៀង​ទៅនឹង​ប្រភេទ​ផ្លែឈើ​ផ្សេងៗ ផ្លែ​ស្ត្រ៊​ប៊ឺ​រី​មានគុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​ផ្ទៃមុខ​ក្នុងនោះ​សារជាតិ​វីតាមីន C ពី​ធម្មជាតិ​មាន​មុខងារ​ប្រឆាំង​រោគ​រលាក​ស្បែក​ជួយ​បំបាត់​ភាព​ជ្រីវជ្រួញ ។ សារជាតិ AHA ដ៏​ច្រើន មាន​មុខងារ​ប្រឆាំង​ការកើត​’​មុន​”​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សារជាតិ​អាស៊ីដ​អេ​ឡា​ហ្ស៊ី​ក ( Ellagic ) មាន​អត្ថប្រយោជន៍​ជាសំខាន់​ក្នុង​ការការពារ​កម្តៅថ្ងៃ ធូលី និង ព្យាបាល​កោសិកា​មុខខូច​ជាដើម ។

​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

៧-​ផ្លែ​ឆឺ​រី ៖ ផ្លែ​ឆឺ​រី​ស្រស់​សម្បូរ​ទៅដោយ​សារជាតិ​ដែក និង សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ ។ ផ្លែ​ឆឺ​រី​មាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​បង្កើនល្បឿន​នៃ​ការកកើត​ឡើងវិញ​នូវ​ប្រូតេអ៊ីន គ្រាប់​ឈាមក្រហម និង ការពារ​រោគ​មហារីក​ទៀតផង ។ វីតាមីន A , B , C , E និង សារជាតិ​លូ​តេ​អ៊ី​ន​មាន​តួនាទី​ធ្វើឱ្យ​ឆ្អឹង​លូត​លាត់​បានល្អ រឹងមាំ ស្បែក​ភ្លឺរលោង និង មាន​សម្រស់​នៅ​ក្មេង​ជាង​វ័យ ដោយ​កម្ចាត់​ភាព​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ៕

​  ​ផ្លែឈើ ៧ មុខ ជួយ​ឱ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​