ចៀស​វាង ៤ ចំណុច​ដើម្បី​ឲ្យមិត្ត​ស្រី​មាន​ទំនុកចិត្ត​លើ​អ្នក​កាន់តែ​ខ្លាំង

នៅពេលដែលអាកប្បកិរិយា​របស់អ្នក​បង្ហាញចេញមកហាក់បីដូច​ជាចម្លែក ឬគួរ​ឲ្យសង្ស័យ មិត្តស្រី​របស់អ្នក​ប្រាកដជា​មិន​ទុកចិត្ត​លើអ្នកឡើយ។ ហេតុអ្វីបាន​ជាស្ត្រីគ្មាន​ទំនុក​ចិត្ត​មក​លើ​រូបអ្នក? ឬសគល់​នៃការគ្មានទំនុកចិត្ត​បានមក​ពីភាពភ័យ​ខ្លាច។ នៅក្នុង​ទំនាក់ទំនងស្នេហា ភាពភ័យខ្លាចច្រើន​តែគិតដល់​ការបាត់បង់​មនុស្ស​ជាទីស្រឡាញ់​របស់ខ្លួន។
ជាការពិត​ណាស់ ពេលខ្លះភាព​គ្មានទំនុកចិត្ត​អាចបណ្តាល​ឲ្យឈ្លោះគ្នា ហើយក៏អាច​នាំឲ្យបែកបាក់​គ្នាផងដែរ។ ស្នេហាខ្លះ ភាពគ្មានទំនុកចិត្ត​អាចធ្វើឲ្យ​មនុស្សពីរ​នាក់​ឃ្លាត​ឆ្ងាយ​ពីគ្នា។
 
ចៀស​វាង ៤ ចំណុច​ដើម្បី​ឲ្យមិត្ត​ស្រី​មាន​ទំនុកចិត្ត​លើ​អ្នក​កាន់តែ​ខ្លាំង
យល់ល្អ អ្នកគួរដឹង​ពីមូលហេតុធ្វើឲ្យ​នាងគ្មាន​ទំនុកចិត្ត​លើអ្នក ដូច្នេះអ្នក​នឹងអាចដោះស្រាយ​បញ្ហាបាន មុនពេលអ្វីៗ​ត្រូវហួសពេល។ ហើយ​នៅពេលអ្នក​បានដឹង​ពីប្រភេទ​អាកប្បកិរិយា​ដែលបណ្តាលឲ្យ​នាងគ្មាន​ទំនុកចិត្តលើ​អ្នក អ្នកអាចចៀសវាង​ពីការធ្វើរឿង​ទាំងអស់​នោះបាន។ ខាងក្រោមនេះ​ជាមូលហេតុធ្វើឲ្យនាង​គ្មានទំនុកចិត្ត​លើអ្នក៖
កុំសម្លឹង​មើលស្រីផ្សេង
ប្រសិនបើមិត្តស្រីរបស់អ្នក​ចាប់បាន​ថា អ្នកកំពុងសម្លឹង​មើលនារីផ្សេង​ពេល​កំពុងតែ​នៅជាមួយគ្នា នាងនឹងមាន​ការអាក់អនស្រពោនចិត្ត ហើយគ្មាន​ទំនុកចិត្តលើ​អ្នក។
ត្រូវលើកទូរស័ព្ទ ឬផ្ញើសារ​តបនាងឲ្យ​បានទាន់ពេល
ពេលខ្លះ នៅពេលអ្នក​យូរនឹង​លើកទូរស័ព្ទ ឬផ្ញើសារ​ទៅនាង ធ្វើឲ្យនាង​មានការ​សង្ស័យលើអ្នក។ ការមាន​អារម្មណ៏មួយគ្មាន​ទំនុកចិត្តជារឿង​មួយធម្មតាទេ នៅពេល​អ្នក​ជាមនុស្ស​ពិបាក​យកចិត្ត។
ហាមនិយាយពី​ស្រីផ្សេង
យល់ល្អកុំនិយាយ​ពីស្រីណាផ្សេង​ក្នុងពេល​មានវត្តមាន​មិត្តស្រីរបស់​អ្នកឲ្យសោះ ហើយក៏កុំសរសើរ​សម្រស់ស្រីផ្សេង​ថាស្រស់ស្អាត​ដែរ ព្រោះវា​ប្រាកដ​ជាធ្វើឲ្យមិត្តស្រី​របស់អ្នក​គ្មាន​ទំនុកចិត្ត​លើអ្នកឡើយ។
កុំចេញទៅក្រៅ​ជាមួយមិត្តភក្តិស្រីៗញឹកពេក
បើទោះបីជាអ្នក និងមិត្តភក្តិស្រីៗ​របស់អ្នកគ្មាន​អ្វីនឹងគ្នា​ក៏ពិតមែន តែប្រសិនបើ​អ្នកចំណាយពេល​និយាយ​ជាមួយ​ពួកគេយូរពេក អាចធ្វើឲ្យ​មិត្តស្រី​របស់អ្នក​សង្ស័យមក​លើរូបអ្នក៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចៀស​វាង ៤ ចំណុច​ដើម្បី​ឲ្យមិត្ត​ស្រី​មាន​ទំនុកចិត្ត​លើ​អ្នក​កាន់តែ​ខ្លាំង