ស្រវឹង​បើករថយន្ត​បុក​ម៉ូតូ​មួយ​គ្រួសារ​, កូនស្រី​បាក់ជើង​ម្ខាង និង​ឪពុកម្តាយ​របួសស្រាល​

​រាជធានី​ភ្នំពេញ​៖​មនុស្ស​មួយ​គ្រួសារ​ត្រូវ​បុរស​ស្រវឹង​ម្នាក់ បើកឡាន​ទំនើប​បុក​បណ្តាល​ឲ្យ​កូនស្រី​អាយុ​៤​ឆ្នាំ​បាក់ជើង ខណៈ​ឪពុកម្តាយរ​ងរ​បួ​សតិ​ច​តួច​ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​សុធារស​កែង​និង​ផ្លូវ​លេខ ២៩៤​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១២ និង​៣០​នាទី​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​សុធារស​កែង​ផ្លូវ​លេខ​២៩៤​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​គេ​បានឃើញ​គ្រួសារ​មួយ​មាន​គ្នា​បីនាក់ ដែល​ប្រកបរ​រកស៊ី​លក់​សណ្តែកដី​ពេលយប់ ដោយ​មធ្យោបាយ​ម៉ូតូ​វី​វា​មួយគ្រឿង ជិះ​តាម​បណ្តោយ​ផ្លូវ​សុធារស ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវកែង​មាន​រថយន្ត​កាមរី​មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ 2Q-0069 ដែល​បើកបរ​ដោយ​បុរស​ស្រវឹង​ម្នាក់​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​កូនស្រី​បាក់ជើង​ម្ខាង បន្ទាប់មក​បុរស​ដែល​បង្ក​នោះបាន​ចុះ​ពី​រថយន្ត​រករឿង​ជនរងគ្រោះ​ថែមទៀត​។​

​បន្ទាប់មក​បុរស​បង្ក​បាន ខ​ល​ហៅ​បងប្អូន​ដែល​ជិះ​រថយន្ត Land Cruiser កប់​ស៊េរី​ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​៖ 2AI-6699 មក​រំដោះ​ចេញពី​កន្លែងកើតហេតុ ដោយ​គេចវេះ​មិន​ទទួលខុសត្រូវ​លើ​ទង្វើ​របស់ខ្លួន បន្ទាប់ពី​ឡើង​ជិះ​រថយន្ត​ដែល​មក​រំដោះ ចេញ​នោះ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ក៏ត្រូវ​បាន​កម្លាំង​អាវុធហត្ថ ជាច្រើន​នាក់ ដេញចាប់​យកមក​វិញ​។ ចុងក្រោយ​ម៉ូតូ និង​រថយន្ត​រួមទាំង​អ្នកបើកបរ ត្រូវបាន​ចរាចរណ៍​ខណ្ឌចំការមន ឃាត់ខ្លួន​យកទៅ​អធិការដ្ឋាន​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕