ជនដៃដល់​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​វិញ​ហើយ បន្ទាប់​កាច​ចំរឹង​គុក​រត់គេចខ្លួន​

ខេត្តសៀមរាប​៖​ជនដៃដល់​ដែល​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​នៅ​តំបន់​ដាច់ស្រយាល​នៃ ខេត្តសៀមរាប ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍ ហើយ​បាន​កាច​ចំរឹង​ដែក​ប​ង្អូ​ចនៃ​កន្លែង​ឃុំឃាំង​រត់​ខ្លួន​នោះ​ត្រូវ​ចាប់ខ្លួនបាន​វិញ​ហើយ​កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​កម្លាំងចម្រុះ​ចុះ​ប្រតិបត្តិការ​គ្រប់​ច្រកល្ហក​ដើម្បី ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​។  

​     មន្ត្រីប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ឈ្មោះ ឆុន ឆេង អាយុ​១៧​ឆ្នាំ បាន​រត់គេចខ្លួន​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥ បន្ទាប់ពី​ជនសង្ស័យ​បាន​កាច​ដែក​ចំរឹង​ប​ង្អូ​ចនៃ​កន្លែង​ឃុំឃាំង ។ ប៉ុន្តែ​រយះ​១២​ម៉ោង​ក្រោយមក ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​វិញ ។ ការចាប់ខ្លួន​នេះ គឺ​ក្រោយពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់​នគរបាល​ថា គេ​បាន​ប្រទះឃើញ​ជនសង្ស័យ​ស្លៀក​លី​អូ និង​បាន​ដើរ​ចេញពី​តំបន់​ព្រៃ​មួយ​ស្ថិតនៅ​ចំងាយ​ប្រមាណ​៧០០​ម៉ែត្រ​ពី​ស្នងការ​ខេត្ត​៕

ជនដៃដល់​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​វិញ​ហើយ បន្ទាប់​កាច​ចំរឹង​គុក​រត់គេចខ្លួន​