សម្តេចតេជោ​ ហ៊ុន សែន ​ឯកភាពជាគោលការណ៍​ឲ្យសាងសង់ស្ពាន​អាកាសល្បឿន​លឿនជាង១៣គីឡូម៉ែត្រ

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានឯកភាពឲ្យសាលារាជធានី​ភ្នំពេញសហការជាមួយ​ក្រុមហ៊ុនវិនិយោគរបស់​ចិន​សាងសង់​ស្ពានអាកាស​ល្បឿនលឿន​មួយមានប្រវែង​ជាង១៣គីឡូម៉ែត្រ ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ប៉ុន្មាននាទីមុននេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ​មករា ២០១៦​ ក្នុងឱកាស​ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ បានអញ្ជើញជាអធិបតីសម្ពោធ​ដាក់ឲ្យដំណើរការ​ជាផ្លូវការស្ពានអាកាសតិចណូ ​ហៅស្ពានអាកាស ៥មករា ។

បើតាមសម្តេចតេជោ ​ហ៊ុន សែន ​ស្ពានអាកាសល្បឿនលឿន​ដែលកំពុងចរចាជាមួយ​ក្រុមហ៊ុនហ៊ុនចិន ​ហើយនឹងអាចត្រូវសាងសង់នេះ ​សាងសង់ពីលើផ្លូវរថភ្លើង​និង​ជាផ្លូវ​ដែលអ្នកប្រើបា្រស់​ត្រូវបង់លុយ ។