លោក​ខេត្ត​ចាស់បិទច្រកចូល​ជាង​២ឆ្នាំ លោក​ខេត្តថ្មី​វ៉ៃ​ចោល​វិញ​

ខេត្តស្ទឹងត្រែង ៖ ដូច​ខ្លោងទ្វារវត្ត​ណា​មួ​​យ ប៉ុន្ដែ​គឺជា​ខ្លោងទ្វារ​នៃ​ច្រកចូល​សាលាខេត្ត​ផ្នែក​ខាងលិច​របស់​សាលា​ខេត្តស្ទឹងត្រែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ត្រូវ​បាន​វាយ​បើកផ្លូវ​ឡើង​វិញ បន្ទាប់​ពី​ច្រកចូល​នៃ​ខ្លោងទ្វារ​មួយ​នេះ​ត្រូវ​បាន​បិទ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយដោយ​អតីត​អាជ្ញាធរ​ខេត្ត ។ ការ​បិទ​ដោយសារ​មានការ​ភ័យ​ខ្លាច ហើយ​គិត​ថា​ត្រូវ​បិទ​ដើម្បី​បញ្ជៀ​សការ​ចូល​ធ្វើ​បាតុកម្ម​តវ៉ា​ណាមួយ​យ​របស់​ប្រជាពលរដ្ឋ ។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សិ​ប​ប្រាប់ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​បិទ​ច្រក​ទ្វារ​មួយ​នេះ ត្រូវ​បាន​ទទួល​ការ​រិះគន់​ពី​មន្ត្រី​សាលាខេត្ត និង​ពី​មន្ត្រី​អង្គភាព​នានា​នៅ​ក្នុង​ខេត្ត ខណៈ​សាលាខេត្ត​នានា​ត្រូវ​មាន​ច្រក​ពីរ គឺ​ច្រកចូល និង​ច្រកចេញ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចេញចូល ឬ​មាន​សភាព​ការណ៍​ជាយថាហេតុ​ណាមួយ​កើតឡើង​ងាយស្រួល​រត់​ចេញ ។

តែ​ផ្ទុយ​ទៅ​វិញ​សាលា​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​សាងសង់​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​សង់​របង មេ​តុង​រឹង​មាំ មាន​ច្រក​ពីរ​ដែរ តែ​ត្រូវ​គេ​បិទ​មួយ​វិញ ដោយ​ភ័យ​ខ្លាច​គេចវេស​ពី​ការ​ទាមទារ​ឱ្យ​ដោះស្រាយ​របស់​ប្រជាពលរដ្ឋ ព្រោះ​កន្លង​មក​មាន​បាតុកម្ម​ផ្សេង​ៗ​បាន​ផ្ទុះ​ឡើង ។