​Zidane ​ប្ដេជ្ញា​ជួយ​ Real ពេញ​ទំហឹង ក្រោយ​​ឡើង​តំណែង​អ្នកចាត់ការ​ថ្មី

​Zidane ​ប្ដេជ្ញា​ជួយ​ Real ពេញ​ទំហឹង ក្រោយ​​ឡើង​តំណែង​អ្នកចាត់ការ​ថ្មី

Zinedine Zidane ​​​ត្រូវ​បាន​ក្លិប​ Real Madrid ប្រកាស​ឲ្យ​ធ្វើ​អ្នកចាត់ការ​​ថ្មី​ក្រុម​ស្ដេច​ស ​ដើម្បី​ជំនួស​អ្នកចាត់ការ​ចាស់​ Rafael Benitez ​ដែល​ត្រូវ​បាន​ក្លិប​បណ្ដេញ​ចេញ​ ក្រោយ​ដឹក​នាំ​បាន​​រយៈពេល​តែ​៧​ខែ ​ហើយ​​បុរស​សញ្ជាតិ​បារាំង​រូប​នេះ ប្ដេជ្ញា​ថា​នឹង​ជួយ​ Real ​ឲ្យ​អស់​ពី​សមត្ថភាព។

 

​Zidane ​ប្ដេជ្ញា​ជួយ​ Real ពេញ​ទំហឹង ក្រោយ​​ឡើង​តំណែង​អ្នកចាត់ការ​ថ្មី

Zinedine Zidane អ្នកចាត់ការ​ថ្មី​ក្រុម​ Real Madrid

 

Real ​បាន​សម្រេច​បណ្ដេញ​លោក​ Benitez​ ចេញ​ពី​តំណែង​ គឺ​បន្ទាប់​​ប្រកួត​ស្មើ​ ២-២ ទល់​នឹង​ Valencia ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ដែល​ធ្វើ​ឲ្យ​​ស្ដេច​ស ​មាន​គម្លាត​៤​ពិន្ទុ​ ពី​ក្រុម​កំពូល​តារាង​ Atletico Madrid ​នៅ​ក្រប​ខណ្ឌ​ La Liga។

 

​Zidane ​ប្ដេជ្ញា​ជួយ​ Real ពេញ​ទំហឹង ក្រោយ​​ឡើង​តំណែង​អ្នកចាត់ការ​ថ្មីRafael Benitez ដែល​ត្រូវ​ Real បណ្តេញ​ចេញ​យប់​មិញ

 

​ចំណែក​ឯ​ Zidane ​ដែល​ធ្លាប់​ជា​កីឡាករ​ Real លេង​បាន​២២៥​ប្រកួត និង​ជា​អ្នកចាត់ការ​ Real Madrid នៅ​ឈុត​ B (Real Madrid Castilla) ​ឥឡូវ​បាន​ឡើង​តំណែង​ជា​អ្នកចាត់ការ​ក្រុម​ម្ចាស់​ជើង​ឯក​អឺរ៉ុប​១០​សម័យ​កាល​ពេញ​សិទ្ធ​ហើយ។

 

​ក្រោយ​ឡើង​តំណែង​ អ្នកចាត់ការ​ថ្មី​វ័យ​៤៣​ឆ្នាំ បាន​និយាយ​ថា៖ “ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ ដើម្បី​ជួយ​ឲ្យ​ក្លិប​ល្អ​បំផុត។ វា​ជា​ថ្ងៃ​សំខាន់​បំផុត​សម្រាប់​ខ្ញុំ។ តាំង​ពី​ខ្ញុំ​មក​ដល់​ទី​នេះ ក្នុង​នាម​ជា​កីឡាករ​ ខ្ញុំ​បាន​ដឹង​ថា​ ក្លិប​នេះ​ពិត​ជា​អស្ចារ្យ។ យើង​មាន​អ្នកគាំទ្រ​ល្អ​បំផុត​លើ​លោក និង​​ជា​ក្លិប​ល្អ​បំផុត​លើ​លោក​ ហើយ​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​ឈ្នះ។ ខ្ញុំ​នឹង​ដាក់​ទាំង​បេះដូង​ ទាំង​ព្រលឹង​ ​សម្រាប់​ការងារ​មួយ​នេះ ដូច្នេះ​អ្វីៗ​នឹង​​ល្អ”។

 

Zidane នឹង​ចុះ​កុងត្រា​២​ឆ្នាំ​កន្លះ​នៅ​កីឡដ្ឋាន​ Santiago Bernabéu ​និង​ក្លាយ​ជា​​អ្នកចាត់ការ​ក្រុម Real Madrid ​ទី​១៣ ក្នុង​សតវត្ស​នេះ៕

 

-ចុចអាន៖ Ronaldo ​ថា​អនាគត​អត់​ចង់​ធ្វើ​គ្រូ​បង្វឹក​ទេ ចង់​រស់​នៅ​ដូច​ស្ដេច​វិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports