ឈិ​ត សុជាតា បង្ហាញ​សាច់​ខ្នង​ដ៏​សខ្ចីនៅលើ​កោះ​

​នៅក្នុង​ឪ​កាស​ឆ្លង​ឆ្នាំ​សកល ឈិ​ត សុជាតា មិនមាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នោះទេ គឺ​នាង​បាន​ដឹកនាំ ភ្ញៀវទេសចរ​ទៅ​កំសាន្ត​នៅ​ប្រទេស​វៀតណាម អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​នាង​បានបង្ហាញ​នូវ សម្រស់​ដ៏​ស្រស់ស្អាត ជាមួយ​ឈុត​សម្លៀកបំពាក់​បែប​សិច​ស៊ី ឃើញ​សាច់​ខ្នង​សខ្ចី​គួរ​ឲ្យ​គយគន់ ជាមួយ និង សម្រស់​ធម្មជាតិ​នៅតាម​ឆ្នេរសមុទ្រ ។

ឈិ​ត សុជាតា បង្ហាញ​សាច់​ខ្នង​ដ៏​សខ្ចីនៅលើ​កោះ​

តាមរយៈ​រូបភាព​ដែល ឈិ​ត សុជាតា បានបង្ហាញ​នេះ គឺជា​ពេលវេលា ដែល​នាង​ស្ថិតនៅក្នុង​ទឹកដី ដែន​កោះ Halong Bai ប្រទេស​វៀតណាម ជិះ​កប៉ាល់​លំហែកាយ​មើល​ទេសភាព​ស្អាតៗ មាន​ភ្នំ មាន​ទឹកសមុទ្រ ។ តែបើ​មើល​មក ឈិ​ត សុជាតា វិញ ក្នុង​ឈុត​សម្លៀកបំពាក់​រ៉ូ​ប​វែង​ស្តើង និង វាល​ខ្នង​ឃើញ​សាច់​សខ្ចី រូ​ម​ជាមួយ និង កាយវិការ ដែល​នាង​បានបង្ហាញ គឺ​បញ្ជាក់​ឲ្យ​ឃើញ ថា ឈិ​ត សុជាតា នៅតែ​ស្រស់ស្អាត និង សិច​ស៊ី ទោះបីជា​នាង​មាន​វ័យ​ច្រើន​បន្តិច​ក្តី ។

ឈិ​ត សុជាតា បង្ហាញ​សាច់​ខ្នង​ដ៏​សខ្ចីនៅលើ​កោះ​

ទាំង​អ្នក​នៅក្នុង និង ក្រៅ​សិល្បៈ​សុទ្ធតែ​បានដឹងថា ឈិ​ត សុជាតា ជា​តារា​មួយរូប ដែល​ចូលចិត្ត​តុបតែង​ខ្លួន និង ស្លៀកពាក់​សិច​ស៊ី មិន​ចាញ់​តារា​មួយចំនួន​ឡើយ គ្រាន់តែ​មួយរយៈ​ពេលនេះ មាន​សិល្បការី​នី ក្មេងៗ​ជាច្រើន បាន​លេចមុខ​នៅក្នុង​វិស័យនេះ ទើប​នាង​កាត់បន្ថយ​នូវ​ការ​ស្លៀកពាក់​សិច​ស៊ី ។ លុះត្រាតែ​នាង​ចូលរួម​កម្មវិធី​ធំៗ​ម្តងៗ ទាំង​ការតុបតែង​ខ្លូន និង ការ​ស្លៀកពាក់​របស់​នាង​គឺ​ពិតជា​មិនធម្មតា ជាពិសេស សម្រស់​ដើមទ្រូង​របស់​នាង ពិតជា​ទាក់ទាញ​ខ្លាំងណាស់ ។

ឈិ​ត សុជាតា បង្ហាញ​សាច់​ខ្នង​ដ៏​សខ្ចីនៅលើ​កោះ​

សម្រាប់​អាជីព​សិល្បៈ ឈិ​ត សុជាតា មិនសូវ​មមាញឹក​ប៉ុន្មាន​ទេ យូរៗ​ម្តង ទើប​គេ​ឃើញ​នាង​លេចមុខ​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ឬ​កម្មវិធី​កំសាន្ត និង ជា​ពិធី​ការី​នី​ឲ្យ​ក្រុមហ៊ុន​នានា ភាគច្រើន​នាង​មានការ​មមាញឹក​នៅក្នុង​មុខរបរ​រកស៊ី និង ចេញទៅ​ក្រៅប្រទេស ។ ទោះបីជា​មិនសូវ​ចំណាយ​ពេលវេលា​ច្រើន​នៅក្នុង​អាជីព​សិល្បៈ ក៏​មិនមែន​មានន័យថា ឈិ​ត សុជាតា បោះបង់​អាជីព​សិល្បៈ​ចោល​នោះដែរ នាង​នៅតែ​បន្ត​ក្នុង​អាជីព​នេះ​ដូចដើម ។

ឈិ​ត សុជាតា បង្ហាញ​សាច់​ខ្នង​ដ៏​សខ្ចីនៅលើ​កោះ​

និយាយ​ដល់​រឿង​ស្នេហា​វិញ រហូតមកទល់​ពេលនេះ គេ​នៅតែ​មិនទាន់​ឃើញ ឈិ​ត សុជាតា បង្ហាញ​មុខមាត់​ពិតរ​បស់​គូស្នេហ៍​នាង​នៅឡើយ ទោះបីជា​នាង​ប្រកាសថា មាន​គូស្នេហ៍ ហើយ​គ្រោង​នឹង​រៀបការ​គ្នា​ក្តី ៕ អា​លី​ណា

​    ឈិ​ត សុជាតា បង្ហាញ​សាច់​ខ្នង​ដ៏​សខ្ចីនៅលើ​កោះ​