​អូបាម៉ា ចេញ​វិធានការ​ក្ដៅ រឹត​បន្តឹង​លើ​​អ្នក​ទិញ​​ និង​ប្រើ​ប្រាស់​កាំភ្លើង​

​អូបាម៉ា ចេញ​វិធានការ​ក្ដៅ រឹត​បន្តឹង​លើ​​អ្នក​ទិញ​​ និង​ប្រើ​ប្រាស់​កាំភ្លើង​

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា​ ថ្មី​ៗ​នេះ​បាន​​ត្រួត​ពិនិត្យ​​​លើ​​ជីវប្រវត្តិ​រាល់​​ប្រជាជនដែល​ទិញ​កាំភ្លើង​ទាំង​អស់ ក្នុង​ប្រតិបត្តិការ​ដើម្បី​​​បង្ហាញ​រក​ឲ្យ​ឃើញ​ពី​​អំពើ​ហិង្សា​ប្រដាប់​អាវុធ។

 

​អូបាម៉ា ចេញ​វិធានការ​ក្ដៅ រឹត​បន្តឹង​លើ​​អ្នក​ទិញ​​ និង​ប្រើ​ប្រាស់​កាំភ្លើង​
 

សេតវិមាន បាន​បើក​ចេញ​​នូវ​គម្រោង​ការ​ ដែល​ប្រកាស​ដោយ​​លោក​ប្រធានាធិបតី នា​ថ្ងៃ​អង្គារ​នេះ ទោះ​បី​ជា​​​មាន​ការ​ជំទាស់​ពី​សភា​ក៏​ដោយ។

 

អ្នក​​លក់​អាវុធ (កាំភ្លើង) ដែល​ធ្វើ​ប្រតិបត្តិការ​លក់​​ក្នុង​សហរដ្ឋអាមេរិក នឹង​ត្រូវ​​ជំរុញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ជីវប្រវត្តិ​​​​អ្នក​ទិញ​កាំភ្លើង​​​ប្រើ​ប្រាស់​​ច្រើន។

 

ទោះ​ជា​យ៉ាង​ណា​ អ្នក​​​គាំ​ទ្រ​ចង់​ប្រើ​ប្រាស់​កាំភ្លើង​​​ បាន​​ប្រឆាំង​​ខ្លាំង​​ក្លា​​ចំពោះ​រាល់​ច្បាប់​ថ្មី​ទាំង​ឡាយ​ណា​​ទាក់​ទង​ការ​ប្រើ​ប្រាស់​កាំភ្លើង។

 

ជា​មួយ​បញ្ហា​ខាង​លើ លោក អូបាម៉ា ក៏​​បាន​លើក​ឡើង​ដែរ​ថា វិធាន​ការ​ត្រួត​ពិនិត្យ​ថ្មី​នោះ​​នឹង​ធ្វើ​​ដោយ​ផ្លូវ​ច្បាប់​ ដែល​​ជា​ការ​សម្រប​សម្រួល​​សិទ្ធិ​ប្រជាជន​អាមេរិក​ក្នុង​ការ​ប្រើ​ប្រាស់​​អាវុធផង​ដែរ៕

 

ចុចអាន៖ កូរ៉េ​ខាង​ជើង​​​ ដំណើរការ​​​អាវុធ​​នុយក្លេអ៊ែរ​​​ឡើង​វិញ អាច​ប៉ះ​អាមេរិក​ពេល​ណា​ក៏​បាន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​