និស្សិត​ស្រី​២នាក់ ប្រកាស​ដាក់​ជួល​ខ្លួន​​ឯងធ្វើ​ជា​មិត្ត​ស្រី​​សម្រាប់​អ្នក​ចាប់​អារម្មណ៍

នា​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ និស្សិត​​​ស្រី​ចិន​ពីរ​នាក់​​បាន​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ បន្ទាប់​ពី​ប្រកាស​​ជួល​​​​ខ្លួន​ឯង​ធ្វើ​ជា​មិត្ត​ស្រី​ដល់​អ្នក​​ណា​ដែល​ចាប់​អារម្មណ៍​​ធ្វើ​ជា​សង្សារ។

និស្សិត​ស្រី​២នាក់ ប្រកាស​ដាក់​ជួល​ខ្លួន​​ឯងធ្វើ​ជា​មិត្ត​ស្រី​​សម្រាប់​អ្នក​ចាប់​អារម្មណ៍
 
ទិដ្ឋភាព​ខាង​លើ​នោះ បាន​កើត​ឡើង​​នៅ​រមណីយដ្ឋាន​​បឹង West Lake ក្នុង​ក្រុង​ Hangzhou ខេត្ត​ Zhejiang ។ នារី​ចិន​ទាំង​ពីរ​ត្រូវ​គេ​ឃើញ ថា​បាន​លើក​ស្លាក​​ម្នាក់​មួយ​ ដោយ​បង្ហាញ​អក្សរ​ថា “ជួល” និង “ណាត់​ដើរ​លេង”។ សម្រាប់​អ្នក​​ណា​ដែល​ចាប់​អារម្មណ៍​ គឺ​អាច​ណាត់​ពួក​គេ ទៅ​ញ៉ាំ​​អាហារ ទៅ​មើល​កុន និង​ដើរ​ផ្សារ​​ទិញ​អីវ៉ាន់​ជា​ដើម និង​ក្រោយ​មក​បង់​កម្រៃ​ជួល។ ​
 
និស្សិត​ស្រី​២នាក់ ប្រកាស​ដាក់​ជួល​ខ្លួន​​ឯងធ្វើ​ជា​មិត្ត​ស្រី​​សម្រាប់​អ្នក​ចាប់​អារម្មណ៍
 
តាម​ប្រភព​ពត៌មាន Shanghaiist អ្នក​ទាំង​ពីរ​បាន​អះ​អាង​ថា​ពួក​គឺ​ជា​និស្សិត​ពី​​សាកលវិទ្យាល័យ​ក្នុង​ក្រុង​ Hangzhou។ ក្រោយ​មក​គេ​ពុំ​ដឹង​ច្បាស់​ថា​ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ជួល​ធ្វើ​ជា​សង្សារ​​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​អ្នក​ឲ្យ​មក​ឈរ​មើល៕
 
និស្សិត​ស្រី​២នាក់ ប្រកាស​ដាក់​ជួល​ខ្លួន​​ឯងធ្វើ​ជា​មិត្ត​ស្រី​​សម្រាប់​អ្នក​ចាប់​អារម្មណ៍
  និស្សិត​ស្រី​២នាក់ ប្រកាស​ដាក់​ជួល​ខ្លួន​​ឯងធ្វើ​ជា​មិត្ត​ស្រី​​សម្រាប់​អ្នក​ចាប់​អារម្មណ៍

និស្សិត​ស្រី​២នាក់ ប្រកាស​ដាក់​ជួល​ខ្លួន​​ឯងធ្វើ​ជា​មិត្ត​ស្រី​​សម្រាប់​អ្នក​ចាប់​អារម្មណ៍

និស្សិត​ស្រី​២នាក់ ប្រកាស​ដាក់​ជួល​ខ្លួន​​ឯងធ្វើ​ជា​មិត្ត​ស្រី​​សម្រាប់​អ្នក​ចាប់​អារម្មណ៍
ចុចអាន៖ មើល​សាច់ដុំ​ប៉ូលិស​ចិន ទើប​ដឹង​ថា​គេ​ហាត់​ដល់​កម្រិត​ណា
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​