មធ្យោបាយ​ថ្មី​មួយ ជួយ​សមត្ថកិច្ច​រកលុយ តាមរយៈ​អំពើពុករលួយ​

ខេត្តស្ទឹងត្រែង : ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រជាពលរដ្ឋ​រអ៊ូរទាំ និង​ប្រតិកម្ម​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​រឹតបន្តឹង​ចំពោះ​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ ដោយ តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត ត្រូវយក​ភ្ជាប់​តាម​ខ្លួន​នូវ​ឯកសារ​ដើម រួមមាន​៖ ប័ណ្ណបើកបរ​យានយន្ត ( ពាក់​មី ) ប័ណ្ណ​សម្គាល់​យានយន្ត ( កាត​គ្រី ) វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ( ឈៀក ) ឬ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​។​

​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ូលិស​បាន​រឹតបន្តឹង​លើ​ការផាកពិន័យ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​ចាប់ពី​ទាប​បំផុត​១៥០០០ រៀល រហូតដល់​១២៥០០០​រៀល​។ ការពិន័យ​នោះ ដូចជា មិន​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ និង​ជិះ​ម៉ូតូ ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ បើកបរ​ឡាន​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​មិនមាន​ភ្ជាប់​ឯកសារ​ដើម តាម​ខ្លួន ជាដើម​។ ចំពោះ​អ្នកបើកបរ​យានយន្ត ទាំង​ម៉ូតូ និង​ទាំង​បើកបរ​ឡាន ដែល​មិនទាន់មាន​ប័ណ្ណបើកបរ គឺ​ប៉ូលិស​មិនទាន់​ផាកពិន័យ​នៅឡើយ​ទេ​។​

​ប៉ុន្តែ​អ្វីដែល​អនុវត្ត​ជាក់ស្តែង គឺ​សមត្ថកិច្ច​ពុំបាន​អនុវត្ត​ដូច​ធ្វើ​ដែល​បានចែង​នោះឡើយ​។ អ្នកលេង​បណ្តាញ​សង្គម​មួយ​ឈ្មោះ Petter Pov បាន​ទម្លាក់​នូវ​រូបភាព​មួយ​បង្ហាញ​ពី​សកម្មភាព​របស់​មន្ត្រី​ចរាចរណ៍​ដែល​ កំពុង​សប្បាយ​ក្នុងការ​ប្រមូលប្រាក់​ដាក់​ហ៊ោ​ប៉ៅ​។ ជាមួយនឹង​រូបភាព​នោះ ម្ចាស់​គណនី​នេះ​បាន​សរសេរ​រៀបរាប់ថា ៖ ប៉ូលីស​ក្រុង​ស្ទឹងត្រែង ច្បាប់​កាន់តែ​តឹង គាត់​កាន់តែ​បានដៃ ។ លែង​ទារ ៣០០០ ទៅ ៤០០០ ហើយ ហារ​មាត់​ទារ​ម្តង​គឺ ២០០០០ ទៅ ៤០០០០ ហើយ​ថា ទារ​នឹង​ប្រើ​មនោសញ្ចេតនា ផាក​ហើយ​មិន​ចេញ​ក្រដាស​ផាក​ឲ្យ​ទេ តើ​គាត់​គោរព​ច្បាប់​ដែរ​អត់​?

​ជុំវិញ​ករណី​ខាងលើនេះ សារព័ត៌​មានសែនសុខ មិនទាន់បាន​សេចក្តីអធិប្បាយ​ពន្យល់​ពី​សកម្មភាព​រប​ស់​មន្ត្រី​សមត្ថកិច្ច​ ខាងលើ​នៅឡើយ​នោះទេ​?

មធ្យោបាយ​ថ្មី​មួយ ជួយ​សមត្ថកិច្ច​រកលុយ តាមរយៈ​អំពើពុករលួយ​ មធ្យោបាយ​ថ្មី​មួយ ជួយ​សមត្ថកិច្ច​រកលុយ តាមរយៈ​អំពើពុករលួយ​