ប្រជាពលរដ្ឋ ជា​អតិថិជន​ របស់​រាជរ​ដ្ឋា​ភិ​បាល​

រាជធានី​ភ្នំពេញ : គ្រាន់តែ​ឈាន​ជើង​ចូលឆ្នាំ​២០១៦​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង អ្នកលេង​បណ្តាញ​សង្គម​បាន​ចាប់អារម្មណ៍​ទៅលើ​ករណី​ច្បាប់​ចរាចរណ៍​ផ្លូវ គោក​ថ្មី ដែលមាន​លក្ខណៈ​ស្មុគស្មាញ​ចាក់​ស្រែះ ដែលជា​ផ្នត់គំនិត​ថ្មី​លើក​យកមក​ពិភាក្សា​។ ក្នុងនោះដែរ ក្រដាស់​បង្កាន់ដៃ​បង់ប្រាក់​ដែល​ក្រុម​សមត្ថកិច្ច​ចេញមក​នោះ​ក៏​ជា​ផ្នែក​ មួយ​ទទួលបាន​ការចាប់អារម្មណ៍​ផងដែរ។​

​ក្នុង​បង្កាន់ដៃ​នោះបាន​បង្កក់​នូវ​ពាក្យ “​អតិថិជន​” ដែល​ធ្វើការ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​យកមក​ឌឺដង និង​បញ្ចេញមតិ​រៀងៗ​ខ្លួន​។ ពាក្យ​ថា “​អតិថិជន​” ក្នុង វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ចែងថា ៖ «​អតិថិ​(​ន​.​សំ​,​បា​.=​ភ្ញៀវ​,​ភ្ញៀវពន្លឺ​)+​ជន​(​ន​.​សំ​,​បា​.=​សព្វ​ សត្វ​ដែល​កើត​ក្នុង​លោក​,​មនុស្ស​,​អ្នកផង​)»​។ ក្នុងន័យនេះ​អតិថិជន​មានន័យថា អ្នក​គឺជា​មនុស្ស​សំខាន់បំផុត​សំរាប់​មុខ​ជំនួញ​របស់​យើង !

​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ត្រូវ​ពឹងផ្អែក​យ៉ាងច្រើន​លើ​ការចេះ​យក ចិត្ត​យក​ថ្លើម​អតិថិជន​។ អតិថិជន​ហ៊ាន​ចំណាយ​ប្រាក់​ទិញ​របស់​មួយ​ដោយ​មិន​ស្តាយស្រណោះ​ប្រសិនបើ​គេ ពេញចិត្ត​សំដីសំដៅ​ឬ​អត្តចរិត​របស់​ម្ចាស់​ហាង​។ ពេលដែល​អតិថិជន​ពេញចិត្ត​ហើយ ពួកគេ​មិនសូវ​តថ្លៃ ឬ​សាញ​នឹង​គុណភាព​ផលិតផល​ទេ​៕

ប្រជាពលរដ្ឋ ជា​អតិថិជន​ របស់​រាជរ​ដ្ឋា​ភិ​បាល​ ប្រជាពលរដ្ឋ ជា​អតិថិជន​ របស់​រាជរ​ដ្ឋា​ភិ​បាល​