១៥វិធីដើម្បី កាត់បន្ថយអារម្មណ៍ ស្មុគស្មាញ

មនុស្សគ្រប់រូប ពិតជាធ្លាប់បានឆ្លងកាត់ ដូចៗគ្នា នូវអារម្មណ៍មួរម៉ៅ ហើយពេលខ្លះឈានទៅ ដល់ការគិតថា ពិភពលោកទំាងមូលនេះ ប្រៀបដូចជាសត្រូវរបស់ខ្លួន ស្ថានភាពបែបនេះ ដូចជារស់ស្ថិតក្រោមសម្ពាធ ដ៏ធ្ងន់ធ្ងរមួយ ដែលពិបាកនិងអត់ទ្រាំបាន ។ ឯសម្ពាធផ្លូវចិត្តមួយវិញទៀត គឺអារម្មណ៍នៅពេលដែលត្រូវ ចៅហ្វាយនាយស្តីឲ្យ ឬក៏ក្រុមគ្រួសារស្តីឲ្យ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពទំាងនោះ តើត្រូវធ្វើយ៉ាងដូចម្តេចខ្លះ?

ឥឡូវនេះ លោកអ្នកគួរសាកល្បង ១៥ចំណុចខាងក្រោម គឺជាពេលវេលាដើម្បីបន្ធូអារម្មណ៍របស់អ្នក៖

1.រៀននិយាយថាទេៈនៅពេលខ្លះយើងមានអារម្មណ៏អន់ចិត្តឬក៏ស្មុគស្មាញដោយសារយើងទទួលយកនៅវអ្វីដែលអ្នកដទៃបាននិយាយចំពោះយើង។ ចូរជ្រើសរើស និងពិចារណាឡើងវិញថាអ្វីជាអ្វីដែលអ្នកអាចទទួលយកបាន។

2. សំដែងចេញនូវតំរូវការរបស់អ្នកៈការខឹងសម្បាររបស់អ្នកតែងតែកើតឡើងជាញឹកញាប់ នៅពេលដែលអ្នកមិនបានទទួលនូវអ្វីដែលអ្នកចង់បាន។ ដូច្នេះហើយ កុំខ្មាស់អៀន! ត្រូវប្រាប់អ្នកដទៃនៅវអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចង់បាន។

3. ការលំហែៈ ត្រូវស្វែងរកវីធីអ្វីក៏ដោយដែលអាចជួយឲ្យអ្នកអាចលំហែអារម្មណ៏របស់អ្នកបាន។វាអាចជាការតាំងសមាធិឬ ការភាវនា ការដកដង្ហើមឲ្យវែងៗ ឬការម៉ាស្សាសំរាប់អ្នកជាដើម។ មនុស្សម្នាក់ៗតែងតែមានវិធីផ្សេងៗគ្នាក្នុងការលំហែអារម្មណ៏នេះ។

4. ការសំរាកៈ ដោយវិធីណាទៅ? ចេញទៅដំនើរកំសាន្តនៅទីដែលមានភាពល្អប្រសើរ ការហែលទឹក ការទៅមើលកុន ឬ ការញុំាអាហារពេលល្ងាចក្រោមពន្លឹភ្លើងទៀនជាដើម។ ម្យ៉ាងទៀត អ្នកក៏អាចរៀបចំផ្ទះរបស់អ្នកជាមួយនឹងផ្កាដ៏ស្រស់ស្អាត ការអានសៀវភៅនៅសួនច្បារ ។

5. បង្កើតការកំសាន្តសំរាប់អ្នកៈ នៅពេលខ្លះការផ្តោតអារម្មណ៏ទៅលើ បញ្ហាតែមួយក៏អាចធ្វើឲ្យអ្នកមានភាពស្មុគស្មាញដែរ។ ត្រូវបង្កើតការកំសាន្តសំរាប់អ្នកផ្ទាល់ដើម្បីបន្ធូរអារម្មណ៏របស់អ្នក។

6. និយាយទៅកាន់អ្នកដទៃៈ ធ្វើការទំនាក់ទំនងជាមួយអ្នកដែលមានអារម្មណ៏ល្អ និយាយទៅកាន់អ្នកទាំងនោះ ឬក៏ស្តាប់ពួកគេនិយាយ។ពួកគេអាចជួយឲ្យយើងមានអារម្មណ៏ល្អដូចពួកគេដែរ។

7. បញ្ចេញនូវអារម្មណ៏ពិតរបស់អ្នកៈ ស្វែងរកវិធីដើម្បីសំដែងចេញនូវអារម្មណ៏របស់អ្នក។អ្នកអាចប្រាប់អ្នកដែលជុំវិញខ្លួនអ្នក ឬក៏សរសេរវានៅក្នុងកំណត់ហេតុ។

8.ការធ្វើអាទិភាពៈ នៅពេលដែលអ្នកត្រូវធ្វើឲ្យស្មុគស្មាញដោយសារ មានកិច្ចការជាច្រើននូវក្នុងបញ្ជីរបស់អ្នក ចូរជ្រើសរើសអ្វីដែលសំខាន់ជាងគេ និងជាកិច្ចការបន្ទាន់ ហើយអ្នកត្រូវតែធ្វើវាមុនគេ។

9.បង្កើតកាលវិភាគសំរាប់ខ្លួនងងៈ ទំលាប់អាចជួយឲ្យអ្នកកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបាន។

10. និយាយនូវអ្វីដែលមានប្រយោជន៏ទៅលើរូបអ្នកផ្ទាល់ៈ កុំនិយាយពីចំនុចអវិជ្ជមានចំពោះខ្លួនអ្នក និងឈប់មានជំនឿអវិជ្ជមានដូចជា "ខ្ញុំគ្មានតំលៃអ្វីទាំងអស់"សូម្បីតែសំរាប់ការងារមួយនេះក៏ខ្ញុំត្រូវគេបដិសេដ" ជាដើម។

11. លេងកីឡាៈ ការលេងកីឡាគឺជាវិធីដ៏ល្អ ដើម្បីបន្ធូរអារម្មណ៏របស់អ្នក។ អ្នកអាចបញ្ចេញកំហឹងរបស់អ្នកនៅទីនេះ។មិនតែប៉ុណ្ណោះវាក៏អាចជួយឲ្យអ្នកមានសុខភាពមានសុខភាពល្អផងដែរ។

12. បរិភោគអាហារដែលមានអត្ថប្រយោជន៏សំរាប់សុខភាពៈ ជឿជាក់ថារាងកាយរបស់អ្នក និងខួរក្បាលរបស់អ្នក ទទួលបាននូវអ្វីដែលវាគួរតែទទួលយកដូចជាសារជាតិបំរុងរាងកាយជាដើម។

13. សួរខ្លួនរបស់អ្នក:តើវាជាតំលៃពិតប្រាកដមែនទេ? តើភាពស្មុគស្មាញអាចជួយអ្នកបានទេ? ប្រហែលជាមិនអាចទេ តើហេតុអ្វីអ្នកធ្វើវា?

14. ព្រឹក្សាជាមួយអ្នកជំនាញៈ ព្រឹក្សាជាមួយអ្នកជំនាញដើម្បីជួយអ្នកបំបាត់ចោលនូវអារម្មណ៏អវិជ្ជមានរបស់អ្នក។

15. សរសេរនូវអ្វីដែលជាចំនុចវិជ្ជមានៈ ទោះបីជាអ្នកមានអារម្មណ៏មិនល្អនៅថ្ងៃនេះក៏ដោយ អ្នកក៏អាចធ្វើឲ្យអារម្មណ៏របស់អ្នកមានភាពស្រស់ស្រាយបានដែរ។ ដោយស្វែងរកនូវអ្វីដែលអាចកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបាន និងសរសេរនូវចំនុចវិជ្ជមានទាំងនោះ៕

១៥វិធីដើម្បី កាត់បន្ថយអារម្មណ៍ ស្មុគស្មាញ