Mai Davika និង​តារា​កែ​ភេទ Poyd មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

Mai Davika និង​តារា​កែ​ភេទ Poyd មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

តារា​សម្ដែងថៃ​​ល្បី​២​រូប​គឺ Poyd Treechad ជា​តារា​កែ​ភេទ​ និងតារា​ស្រី Mai Davika ត្រូវ​បាន​គេហទំព័រ TC Candler ប្រកាស​ឈ្មោះ​​ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​នៅ​ទូទាំង​ពិភពលោក​ទាំង​១០០ រូប​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៥។

 

Mai Davika និង​តារា​កែ​ភេទ Poyd មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

 

Poyd Treechad ​អតីត​បវរកញ្ញា Tiffany និង​ទទួល​បាន​ជោគជ័យ​ខ្លាំង​​ជា​តារា​សម្ដែង​នៅ​ហុងកុង​​ឈរ​លេខ​រៀង​ទី​៦៣​ ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក ខណៈ Mai Davika ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ជា​តួ​ស្រី​ក្នុង​រឿង “Pee Mark” ស្ថិត​នៅ​លេខ​៩៦។

 

កា​បោះ​ឆ្នោត​នេះ​ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​១០០​លាន​នាក់​ជុំវិញ​ពិភពលោក​​ ហើយ​មាន​តារា​ស្រី​ឈរ​ឈ្មោះ​ ៥០ ០០០​នាក់​និង​ចុងក្រោយ​សម្រេច​យក​១០០​នាក់។ សម្រាប់​ឆ្នាំ​នេះ ​តំណែង​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក​បាន​ទៅ​តារា​ស្រី​កូរ៉េ Nana សមាជិក​របស់​ក្រុម​ចម្រៀង After School៕

 

Mai Davika និង​តារា​កែ​ភេទ Poyd មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

Poyd Treechad

Mai Davika និង​តារា​កែ​ភេទ Poyd មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

Mai Davika

Mai Davika និង​តារា​កែ​ភេទ Poyd មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រី​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក

Nana

 

ចុចអាន៖Nana ក្រុម After School គ្រង​តំណែង​ស្រី​ស្អាត​ជាង​នៅ​លើ​ពិភពលោក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts