ហួសចិត្ត! ចង់លួចរត់ ចេញពីគុក លូនចូល តាមបង្គន់ តែលទ្ធផល ចុងក្រោយ គួរឲ្យអាសូរ (មានវីដេអូ)

ប្រេស៊ីល៖ បុរសជាអ្នកទោសម្នាក់ ហេតុតែចង់លួចរត់ ចេញពីគុកពេក បានប្រើស្ទីល ដូចក្នុងរឿងហូលីវូដ “Shawshank Redemption” ដោយលូនចូលតាមបង្គន់ ប៉ុន្តែជាលទ្ធផល បែរជាជាប់ទាំងក្បាល និងខ្លួន ក្នុងបង្គន់ មិនអាចចេញមក ខាងក្រៅវិញបាន តែម្តង។

ហួសចិត្ត! ចង់លួចរត់ ចេញពីគុក លូនចូល តាមបង្គន់ តែលទ្ធផល ចុងក្រោយ គួរឲ្យអាសូរ (មានវីដេអូ)
បុរសជាអ្នកទោស កំពុងលូនចូលតាមបង្គន់

បើតាមខ្សែវីដេអូ ដែលត្រូវបានបង្ហោះ ទៅលើគេហទំព័រ LiveLeak កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បង្ហាញឲ្យឃើញថា បុរសជាអ្នកទោស រូបនោះ បានព្យាយាម រត់ចេញពីគុក ដោយប្រើក្បាល លូនចូល ទៅក្នុងបង្គន់ ខណៈដងខ្លួន របស់បុរសនោះ ប្រឡាក់ពោរពេញ ទៅដោយលាមក តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលកំពុងតែ ព្យាយាមលូន ស្រាប់តែជាប់ក្បាល និងដងខ្លួន នៅក្នុងបង្គន់នោះ រហូតទាល់តែ បុរស២នាក់ មកចាប់ជើង របស់គាត់ ទាញឡើងមកវិញ ទើបរួចខ្លួន។

យ៉ាងណាមិញ ចំពោះទីតាំងជាក់លាក់ នៃហេតុការណ៍នោះ ប្រភពមិនបាន បញ្ជាក់ឲ្យដឹងឡើយ គ្រាន់តែដឹងថា អ្នកទោសរូបនោះ ព្យាយាមរត់ចេញ ពីគុកមួយ ក្នុងប្រទេសប្រេស៊ីល៕

តោះ! ទៅទស្សនាទិដ្ឋភាពនោះ ទាំងអស់គ្នា៖

ខាងក្រោមនេះ គឺជាឈុតមួយ ក្នុងរឿង Shawshank Redemption ដែលអ្នកទោស បានរត់ចេញពីគុក តាមបំពង់លូ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត