មាន​ជំងឺ​ផ្តាសាយ​គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​ទើប​ល្អ​ទៅ​?

មាន​ជំងឺ​ផ្តាសាយ​គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​ទើប​ល្អ​ទៅ​?

​ជំងឺ​ផ្តាសាយ​គឺជា​ការបង្ក​រោគ​មួយ​នៅ​លើ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ ដែល​បណ្តាល​មក​ពី​ការ​វីរុស​។ វា​មិនមែណ​ជា​ជំងឺ​ដែល​គម្រាម​គំហែង​ដល់​អាយុជីវិត​ទេ ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល និង​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​។ ការ​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​នឹង​ធ្វើឱ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ​ណាស់​។ សំណាង​ដែរ មាន​អាហារ​ជាច្រើន​ដែល​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​។ ការ​ញ៉ាំ​អាហារ​ទាំងនេះ​នៅ​ពេល​អ្នក​កើត​ជំងឺ​នេះ​រួច ក៏​ជា​រឿង​ល្អ​ដែរ ព្រោះ​វា​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​ជា​វិញ​។

ផ្លែឈើ​ជូរៗ​
ពិតណាស់ ផ្លែឈើ​ជូរៗ​ដូចជា ក្រូច និង​ក្រូចឆ្មា​គឺ​ផ្ទុក​ទៅ​ដោយ​វីតាមីន C ដែល​ជា​ជីវជាតិ​ម្យ៉ង​អាច​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពរឹងមាំ​បាន​។ ផ្លែ​ឈើ​ទាំង​នេះ​ក៏​មាន​សារធាតុ Flavonoids ដែល​ជា​សារធាតុ​បំពាក់​ពណ៌​របស់​រុក្ខជាតិ ហើយក៏​មាន​សមាសធាតុ​ជា​អង់​ទី​អុក​ស៊ីដង់​ពិសេស​ដែល​អាច​ពន្លឿន​ជំងឺផ្តាសាយបាន​។

អាហា​រហិរ​
ការ​ញ៉ាំ​អា​ហារហិ​រនឹង​ធ្វើឱ្យ​អ្នក​ហៀរ​សំបោរ ដូច្នេះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​តឹង​ច្រមុះ​បាន​។ អាហារ​នេះ​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។ ដូច្នេះ​មិន​ខ្វល់​ថា​អ្នក​មាន​ជំងឺ​ផ្តាសាយ ឬ​អត់​ទេ ចូរ​ញ៉ាំ​អាហារ​នេះ​ទៅ​។
មាន​ជំងឺ​ផ្តាសាយ​គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​ទើប​ល្អ​ទៅ​?
​ស៊ុប​មាន់​
គ្មាន​នរណា​ម្នាក់​ដឹង​ហេតុអ្វី​បានជា​ស៊ុប​មាន់​អាច​បន្ថយ​រោគសញ្ញា​ជំងឺ​ផ្តាសាយ​ទេ ប៉ុន្តែ​មិន​បាច់​ខ្វល់​ឡើយ​។ អ្នកវិទ្យាសាស្ត្រ​ជឿថា បន្លែ​ដែល​ប្រើ​ចូលគ្នា​ក្នុង​ស៊ុប​មាន់​គឺជា​របស់​ដ៏​ល្អ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្តាសាយ​នេះ​។ ជាមួយគ្នានេះដែរ វា​នឹង​ជួយ​ឱ្យ​អ្នក​ញ៉ាំ​ទឹក​បាន​កាន់តែ​ច្រើន ដែល​ជា​រឿង​ល្អ​សម្រាប់​អ្នកជំងឺ​ផ្តាសាយ​ដែរ​។
មាន​ជំងឺ​ផ្តាសាយ​គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​ទើប​ល្អ​ទៅ​?
ខ្ទឹម​ស និង​ខ្ទឹមបារាំង​
វា​គឺជា​គំ​និង​ដ៏​អស្ចារ្យ​មួយ​ដែល​ជ្រើសរើស​យក​អាហារ​ដែល​មាន​ខ្ទឹមស និង​ខ្ទឹមបារាំង​មក​ញ៉ាំ​នៅពេល​មាន​ជំងឺ​ផ្តាសាយ​។ នោះ​ដោយសារតែ អាហារ​ទាំងពីរ​នេះ​មាន​សមត្ថភាព​សម្លាប់​មេរោគ​ដ៏​ពូកែ​។ វា​ក៏​ធ្វើឱ្យ​ប្រព័ន្ធ​ភាព​កាន់តែ​រឹង​មាំ​ដែរ ដូច្នេះ​វា​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការបង្ក​រោគ​ដែរ​។ ខ្ទឹមស​ជួយ​បើកផ្លូវ​ដល់​ប្រហោង​ឆ្អឹង​ក្នុង​មុខ និង​បង្ហូរ​អ្វី​ដែល​កំពុង​តែ​ស្ទះ​ចេញ​បាន​។
មាន​ជំងឺ​ផ្តាសាយ​គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​ទើប​ល្អ​ទៅ​?
តែ​ខ្ញី​
ការ​ញ៉ាំ​តែ​ខ្ញី​នៅពេល​មាន​ជំងឺ​ផ្តាសាយ​អាច​នឹង​ជួយ​ដោះស្រាយ​ជំងឺ​ណេះ​បាន​។ ដំបូង​ឡើយ វា​នឹង​បន្ធូរ​ដល់​អាកា​រៈរ​មាស់​ក្នុង​បំពង់ក​។ ទី​ពីរ ខ្ញី​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក ដូច្នេះ​វា​អាច​បន្ធូរ​ផ្លូវដង្ហើម និង​ដកដង្ហើម​បាន​កាន់តែ​ស្រួល​។ ទី​បី វា​ជួយ​បំបាត់​ការឈឺចាប់​បាន​តិចតួច និង​មាន​ឥទ្ធិពល​ងងុយគេង​ខ្លះ​ដែរ​។
មាន​ជំងឺ​ផ្តាសាយ​គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​ទើប​ល្អ​ទៅ​?
ទឹកឃ្មុំ​
ការ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ពេល​មាន​ជំងឺ​ផ្តាសាយ​ពិតជា​រឿង​មួយ​អស្ចារ្យ​ណាស់​។ នេះ​ដោយសារ​តែ​ទឹកឃ្មុំ​មាន​សមត្ថភាព​ប្រឆាំង​នឹង​មេរោគ ដែល​អាច​ជួយ​សម្លាប់​វីរុស​ដែល​បង្ក​ជំងឺ​ផ្តាសាយ​នោះបាន​។ វា​ក៏​ជួយ​បំបាត់​ការ​រមាស់​ក្នុង​បំពង់​ក​ដែរ​។ យ៉ាងណាមិញ ក្មេង​អាយុ​ក្រោម មួយ​ឆ្នាំ​មិន​គួរ​ឱ្យ​ញ៉ាំ​ទឹកឃ្មុំ​ឡើយ​៕

មាន​ជំងឺ​ផ្តាសាយ​គួរ​ញ៉ាំ​អាហារ​អ្វីខ្លះ​ទើប​ល្អ​ទៅ​?

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។