បង្ក្រាប​ទីតាំង​​ហ្គេ​ម​បាញ់​ត្រី​នៅ​សង្កាត់​ព្រែក​ប្រា ឃាត់​មនុស្ស​៤​នាក់​ ​​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៧ និង៣០​នាទី​យប់​ ថ្ងៃ​ទី​០៤ ​មករា ​២០១៥ គណៈ​បញ្ជាការឯកភាព​ខណ្ឌ​ច្បារ​អំពៅ មាន​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ ដឹកនាំ​ដោយលោក​ណុ​ប ផា អភិបាលរង​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ៣៦៩ ( ផ្លូវ​ព្រែក​ប្រា ) ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារអំពៅ ​ដោយ​បាន​ដកហូត​ទូ​ហ្គេ​ម៣​គ្រឿង និង​​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ។

ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុ​គ​ន្ធា ។

ជា​លទ្ធ​ផល​ចំពោះ​មុខ អាជ្ញាធរ​បាន​ដកហូត​សម្ភារៈ​រួម​មាន ​ទូហ្គេ​ម​បាញ់​ត្រី​ចំនួន​០៣​ទូ , កៅអី​ចំនួន​២២ , កង្ហារ​ចំនួន​០២ , ប៉ៅ​អ៊ី​ដេក​១ , ដែកកេះ និងឧបករណ៍ សំរាប់​ជក់​សារធាតុ​ញៀន​មួយ​ចំនួន​ធំ, លុយ​ខ្មែរ​ចំនួន​១.៨៦០.០០០រៀល និង​លុយ​ដុ​ល្លារ ចំនួន​១០ដុល្លារ​ ​រួម​ទាំង​​ឃាត់ខ្លួន​មនុស្ស​ចំនួន០៤​នាក់ ក្នុង​នោះស្រី​ម្នាក់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ៕