តេជោ សែន៖ ប្រហែលជាមេដឹកនាំ នៅលើលោកនេះ គ្មានអ្នកណាមានជីវិតឈឺចាប់ ឈឺចាប់ ជាងខ្ញុំព្រះករុណនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស៥មករា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ហាក់ពីការឈឺចាប់ ដែលបានឆ្លងកាត់កាលពី៤០ ឆ្នាំមុន ដែលគ្មានមេដឹកនាំរូបណា ធ្លាប់ជួបប្រទះដូចសម្តេចនោះទេ។

សម្តេច បានមានប្រសាសន៍បញ្ជាក់ថា “ប្រហែលជានៅលើលោកនេះ មេដឹកនាំនៅលើលោកនេះ គ្មានអ្នកណាមានជីវិតឈឺចាប់ ឈឺចាប់! ជាងខ្ញុំព្រះករុណាខ្ញុំទៀតទេ កូនស្លាប់នៅនឹងមុខ សុំតែគេយកកូនទៅកប់មិនបានផង កម្រិតនៃការអត់ធ្មត់  ដែលមិនធ្វើសកម្មភាពនៅពេលនោះ គឺជាកម្រិតទៅហួសពីមនុស្សដែលអាចទ្រំាទ្របាន”។

សម្តេចបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា “សុំមើលថែទំាប្រពន្ធឆ្លងទន្លេ គាប់ជួនអីមិនមែនយើងនៅឯហ្នឹងទេ គួអនុញ្ញាត្តឲ្យយើងបានឃើញកូនដែលកំពុងហូរឈាមចេញពីមាត់ ព្រោះទីតាំងនៅឆ្ងាយជាង២០គីឡូ ព្រោះគេចាត់តាំងឲ្យធ្វើដំណើរជាមួយមេបញ្ជាការដ៏ឃោរឃៅម្នាក់ ទៅដល់កាច់ចង្កូតម៉ូតូគេប្រាប់ថាកូនស្លាប់ហើយ សុំគេដើម្បីថា មើលថែទំាប្រពន្ធ ហើយយកកូនទៅកប់ ប៉ុន្តែបែរជាចម្លើយមកវិញថា (បើមិនឯងទៅ ក៏អាកូនហ្នឹងវាមិនរស់មកវិញដែរ ហើយប្រពន្ធមិត្តឯងក៏មិនជាដែរ) កំាភ្លើងពីរដើម មួយនៅចង្កេះ មួយទៀតនៅនឹងចង្គង់ ប្រសិនបើខ្ញុំលើដៃបាញ់អាមួយនេះ គឺនិងក្លាយឈ្មោះត្រឹមតែជាឃាតករ តែប៉ុណ្ណោះ ហើយខ្លួនឯងអាចនិងស្លាប់ផង គ្មានរស់ទៅកើតទេ ហើយគ្មាន ហ៊ុន សែន ដឹកនាំការតស៊ូទេ ជីវិតវាលំបាកណាស់ បន្ទាប់ពីកូនមួយស្លាប់ កូនមួយទៀតចាប់ផ្ទៃ បានត្រឹម៥ខែ ក៏បែកគ្នាតទៅទៀត ដើម្បីការតស៊ូរដោះប្រទេស”។

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា “តើយើងមានអារម្មណ៍បែបណា នៅពេលកូនយើងបង្កើតហៅយើងថាពូ ២ខែ ហ៊ុន ម៉ាណែត នេះ ឥឡូវគេជាបណ្ឌិត ហ៊ុន ម៉ាណែត ពេលដែលជួបគ្នា គេហៅយើងពូ ៣ខែ ទម្រាំតែគេទទួលស្គាល់យើងជាឳពុក ព្រោះកូនមួយនេះ កើតមកមានដែរមានឳពុកហៅនិងគេឯណា ហៅគេតែពូនិង កាលពីជំនាន់ប៉ុលពត គេហៅថា កូនអាពត ងៃមុនទៅស្រុកបារំាង គេហៅថា កូនអាក្បត់ជាតិ អីញ្ចឹងបានជាកាកសំណល់របស់ពួកប៉ុលពតដែលនៅសេសសល់នៅឡើយនេះ សូម្បីតែកូនក្មេងក៏គេមិនអត់ឱនឲ្យដែរ កុំថាឡើយឳពុក ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំមិនតបតនោះទេ ទុកឲ្យភាពអគុណធម៌នេះវាបាត់ទៅ”៕