Zidane ក្លាយជា​អ្នកចាត់ការ​ថ្មី​ក្រុម Real Madrid

​កីឡា​៖​ក្លិប Real Madrid បានប្រកាស​តែងតាំង លោក Zinedine Zidane ធ្វើ​អ្នកចាត់ការ​ថ្មី​ជំនួស​លោក Rafael Benitez ដែល​ត្រូវបាន​ក្លិប​បណ្ដេញចេញ ក្រោយ​ដឹកនាំ​បាន​រយៈពេល​តែ​៧​ខែ​។​

Real បានសម្រេច​បណ្ដេញ​លោក Benitez ចេញពី​តំណែង គឺ​បន្ទាប់​ប្រកួត​ស្មើ ២-២ ទល់នឹង Valencia កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឲ្យ​ស្ដេច​ស មាន​គម្លាត​៤​ពិន្ទុ ពី​ក្រុម​កំពូល​តារាង Atletico Madrid នៅ​ក្របខណ្ឌ La Liga​។​

​គួរ​បញ្ជាក់ថា Zidane ដែលជា​អតីត​កីឡាករ Real លេង​បាន​២២៥​ប្រកួត និង​ជា​អ្នកចាត់ការ Real Madrid នៅ​ឈុត B (Real Madrid Castilla) ឥឡូវ​បាន​ឡើង​តំណែង​ជា​អ្នកចាត់ការ​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប​១០​សម័យ កាល​ពេញសិទ្ធិ​ហើយ​។ Zidane នឹង​ចុះ​កុងត្រា​២​ឆ្នាំកន្លះ​នៅ​កីឡដ្ឋាន Santiago Bernabéu និង​ក្លាយជា​អ្នកចាត់ការ​ក្រុម Real Madrid ទី​១៣៕

 

Zidane  ក្លាយជា​អ្នកចាត់ការ​ថ្មី​ក្រុម Real Madrid