ផ្ទុះ​កំប៉ុង​ហ្គាស​ឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​ទាំងស្រុង នៅ​ស្រុក​អង្គស្នួល​

កណ្តាល: ផ្ទះមួយ​ខ្នង​ទំហំ ៤​ម៉ែត្រ​គុណ​៤​ម៉ែត្រ សង់​ពី​ឈើ​ប្រក​ស្លឹក ជញ្ជាំង​ស​ង្ក័​សី ត្រូវបានអគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ។ ករណី​អគ្គិភ័យ​ឆាបឆេះ​​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦​នេះ​នៅចំណុច​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាននិង​ប្រជាពលរដ្ឋ បាន​សហការគ្នា ទាញ​ទុយោ​ទឹក​មកជួយ​បាញ់​រហូតដល់​រលត់​វិញ​ទាំងស្រុង ដោយ​មិន​ឲ្យ​រាលដាល​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ នៅក្បែរនោះឡើយ​។​

​ម្ចាស់ផ្ទះ​រងគ្រោះ​មាន ឡយ ចិន្ដា ភេទ​ស្រី​អាយុ​២០ ឆ្នាំ​។ ក្នុងនោះ​ការឆាបឆេះនោះបាន​បំផ្លាញ​និង​ខូចខាត​អស់​ប្រហែង​៧០​ភាគរយ​ក្នុងនោះ​មាន​ទូ​រទស្ស៍​១​គ្រឿង អំភ្លី​១ ធុងបាស់​តូច​២​គ្រាប់ មាស​៤​ជី កង្ហា​១​គ្រឿង និង​ឯកសារ​ផ្ទាល់ខ្លួន១​ចំនួន​ធំ តែ​មិន​បង្ក​គ្រោះភ័យ​ដល់​អាយុជីវិត​ទេ​។ មូលហេតុ​បណ្តាល​មក​
ពី​ផ្ទុះ​កំប៉ុង​ហ្គាស​៕