សម្តេច​តេ​ជោ​អនុញ្ញាត​មិន​ឲ្យ​ប្តូរ​ចង្កូត​ស្លាំ តែ​ហាម​បន្ត​ការ​នាំចូល​

រាជធានី​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បំពេញ​តាម​សំណូម​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់​ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ តែ​ហាម​ដាច់ខាត​មិន​ឲ្យ​បន្ត​នាំ​រថយន្ត​ចង្កូត​ស្តាំ​ង​ចូល​ទៀត​នោះឡើយ​។ សម្តេច​តេ​ជោ បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​សម្តេច​អញ្ជើញ​ជា​អធិបតី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​៥​មករា នៅជាប់​សាលា តិច​ណូ នា​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ បាន​ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​រថយន្ត​ដឹក​ដី​មាន​ចង្កូត​ស្តាំ​ប្រមាណ​ជា​៤០០​គ្រឿង បាន​ទទូច​សុំ​រាជរដ្ឋាភិបាល​សុំ​ត្រឹមតែ​បង់ពន្ធ​តែ​មិន​ដូរ​ចង្កូត​។ សម្តេច​តេ​ជោ បាន​ហៅ​ការអនុញ្ញាត​ឲ្យ​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​ង​នេះ គឺជា​កាដូ​មួយ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​នេះ​៕

សម្តេច​តេ​ជោ​អនុញ្ញាត​មិន​ឲ្យ​ប្តូរ​ចង្កូត​ស្លាំ តែ​ហាម​បន្ត​ការ​នាំចូល​