ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវជាតិ​លេខ​៤ លែង​បង់​សេវា​ទៀតហើយ​ចាប់ពី​ថ្ងៃ​ទី​៧​មករា​

​រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ប្រកាសថា រាល់​ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវជាតិ​លេខ​៤ មិន​តម្រូវ​ឲ្យ​បង់ សេវា​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​កាត់​ផ្លូវ​នេះ ចាប់ពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ តទៅ​។ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ម៉ោង ០០៖០១​នាទី ចូល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​សម្តេច​អញ្ជើញ​ជា​អធិបតី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​៥​មករា នៅជាប់​សាលា តិច​ណូ នា​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​នៅតាម​សងខាង​ផ្លូវជាតិ​ផ្លូវជាតិ​លេខ​៤ មាន​ជាង ៣​ម៉ឺន​នាក់​៕

ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវជាតិ​លេខ​៤ លែង​បង់​សេវា​ទៀតហើយ​ចាប់ពី​ថ្ងៃ​ទី​៧​មករា​