អាជ្ញាធរ​បំពាក់​ភ្លើងស្តុប​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង​៖​បំពាក់​ភ្លើងស្តុប​តាម​គោលដៅ​សំខាន់ៗ​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី​និង​សម្រួល​ការធ្វើ​ចរ​រា​ចរណ៍​លើកដំបូង​ក្នុង​ខេត្ត​។​

​    ​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​ប្រាប់អោយដឹង​នៅថ្ងៃនេះ​ថា ការបំពាក់ ភ្លើងស្តុប​លើកដំបូង​នេះ​ក្នុង​គោលដៅ​សំខាន់ៗ​ចំនួន​៤​កន្លែង ក្នុងនោះ​១​កន្លែង​បំពាក់​នៅ​ចំណុច​បំបែក​ច្រមុះជ្រូក​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រំចេក​៣​សង្កាត់​រតនៈ​ទី​២ ក្នុង​ទីតាំង​ផ្លូវកែង​ខាងលិច​វិទ្យាល័យ​បាត់ដំបង​ទីតាំង​ទី​៣​លើ​ចំណុច ផ្លូវបំបែក​មុខ​មន្ទីរ​ពេទ្យ​យោធភូមិភាគ​ទី​៥​និង​ទីតាំង​៤​នៅ​ចំណុច​ផ្លូវបំបែក​ត​ភ្ជាប់​រវាង​ក្រុង​បាត់ដំបង​និង​ស្រុក​បាណន់​។

​    ​ឯកឧត្តម​បន្តថា ដោយ​សម្លឹង​ឃើញ​ពី​តម្រូវការ​ចាំបាច់​នេះ​ក្នុងនាម​អាជ្ញាធរខេត្ត​បានសម្រេច បំពាក់​ភ្លើងស្តុប​នៅលើ​ទីតាំង​ចំនួន​៤​ជំហាន​ដំបូង​សិន​ដោយ​ប្រើប្រាស់ ថវិការ​របស់​ខេត្ត​ទាំងស្រុង​លើ​ការបំពាក់​សាកល្បង​នេះ​។ ប្រយោជន៍​សម្រួល​ដល់​សុវត្ថិភាព​ការធ្វើដំណើរ បញ្ជៀ​ស​ការគ្រោះថ្នាក់ ការកកស្ទះ​ពិសេស​ដើម្បី​លើកស្ទួយ​សោ​ភ័​ណ្ឌ​ការធ្វើដំណើ​លើ​ដងផ្លូវ​អោយ​សាក សមជា​ខេត្ត​ទេសចរណ៍​ដ៏​ចំណាស់​មួយ​នេះ ម្យ៉ាងទៀត​ក៏​ជា​ខេត្ត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ជ្កា​រំដួល​៣​ទង​ផងដែរ​៕

អាជ្ញាធរ​បំពាក់​ភ្លើងស្តុប​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុង​បាត់ដំបង
អាជ្ញាធរ​បំពាក់​ភ្លើងស្តុប​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុង​បាត់ដំបង