ការ​ជ្រើសរើស​រថយន្ត​ខ្នាត​តូច​មក​ប្រើ ​មាន​បង្កប់​គំនិត​ឆ្លាត​វៃ​យ៉ាង​ច្រើន!

ការ​ជ្រើសរើស​រថយន្ត​ខ្នាត​តូច​មក​ប្រើ ​មាន​បង្កប់​គំនិត​ឆ្លាត​វៃ​យ៉ាង​ច្រើន!

ការ​ជ្រើស​រើស​រថយន្ត​ខ្នាត​តូច​ដើម្បី​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ គឺ​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​​មួយ​ ដោយ​សារ​វា​មាន​​​​គុណ​សម្បត្តិ​មួយ​ចំនួន ​​​ដែល​អ្នក​​​ខ្លះ​​​បាន​មើល​រំលង។ ​

 

ការ​ជ្រើសរើស​រថយន្ត​ខ្នាត​តូច​មក​ប្រើ ​មាន​បង្កប់​គំនិត​ឆ្លាត​វៃ​យ៉ាង​ច្រើន!

 

​​​១. ថ្លៃ​ពន្ធ​ថោក៖ ម៉ាស៊ីន​ទំហំ​តូច​របស់​រថយន្ត​ខ្នាត​តូច​ធ្វើ​ឲ្យ​​ការ​ចំណាយ​លើ​ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ​ ទាប​ជាង​រថយន្ត​​ដែល​មាន​ម៉ាស៊ីន​ទំហំ​ធំ។

 

២. ថ្លៃ​ប្រេង​ឥន្ធនៈ៖ ក្រៅ​ពី​មាន​ពន្ធ​ថោក​​ ម៉ាស៊ីន​របស់​រថយន្ត​ដែល​មាន​ទំហំ​តូច​ក៏​អាច​ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​ជាង​​ប្រភេទ​រថយន្ត​ដទៃ។

 

៣. ចរាចរ៖ ការ​បើក​បរ​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ចរាចរ​កកស្ទះ​​ជា​គុណ​សម្បត្តិ​មួយ​ទៀត​របស់​រថយន្ត​តូច​​​ ដោយ​សារ​វា​អាច​ជ្រៀត​ចូល​ប្រឡោះ​​ចង្អៀត​​បាន​យ៉ាង​ងាយ ដែល​រថយន្ត​ធុនធំ​មិន​អាច​ធ្វើ​ទៅ​បាន។

 

៤. តម្លៃ​សម​ល្មម៖ រថយន្ត​ធុន​តូច​ចំណាយ​វត្ថុ​ធាតុ​ដើម​តិច​នៅ​ពេល​ដែល​ផលិត​ ហេតុ​នេះ​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ទាប​ជាង​​រថយន្ត​ដទៃ​ទៀត​ឆ្ងាយ។ ប៉ុន្តែ​ក៏​មាន​រថយន្ត​ធុន​តូច​ខ្លះ​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ធុន​ធំ​ដែរ។

 

៥. មិន​មែន​ជា​ជម្រើស​ទី​មួយ៖ នៅ​ពេល​ដែល​មាន​ដំណើរ​កម្សាន្ត​ជា​ក្រុម​អ្វី​មួយ​ រថយន្ត​ធន់​តូច​នឹង​មិន​មែន​ជា​ជម្រើស​ដំបូង​​ឡើយ​ ដោយ​សារ​មិន​អាច​ផ្ទុក​មនុស្ស​បាន​តិច​ និង​ម៉ាស៊ីន​កម្លាំង​ខ្សោយ។ នេះ​​ជា​លេស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​មិន​ចង់​បើក​បរ​រថយន្ត​របស់​ខ្លួន​ទៅ​ផ្លូវ​ឆ្ងាយ។

 

៦. ការ​ចត​ទុក​ដាក់៖ មិន​ថា​ចំណត​រថយន្ត​មាន​ទំហំ​តូច​ប៉ុណ្ណា​ឡើយ​ រថយន្ត​ប្រភេទ​នេះ​អាច​ចូល​ចត​បាន​ដោយ​ងាយ​ស្រួល​​ ដោយ​សារ​មាឌ​ដ៏​តូច​របស់​វា។

 

គួរ​បញ្ជាក់​ថា ​ការ​រៀបរាប់​ខាង​លើ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ចំណុច​វិជ្ជមាន​របស់​រថយន្ត​​ធុន​តូច​តែ​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ន័យ​ថា​រថយន្ត​ប្រភេទ​នេះ​ល្អ​ជាង​រថយន្ត​ធុន​ដទៃ​ទៀត​នោះ​ឡើយ៕​

​​
ចុច​អាន៖ មាន​លុយ​គ្រប់​ហក់​ទៅ​ទិញ​រថយន្ត​ភ្លាម​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ ត្រូវ​ស្វែង​យល់​ចំណុច​ទាំង​នេះ​សិន

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Says, MpgtoKpl​​​​​​​​​​