ទីផ្សារ​ភាគហ៊ុន​ក្នុងប្រទេស​ចិន​ធ្លាក់ចុះ ៧% (មាន​វី​ដេ​អូ)

​ពាណិជ្ជកម្ម​នៅ​ទីផ្សារ​ភាគហ៊ុន Shanghai និង Shenzhen បាន​ផ្អាក​ដំណើរការ​មួយ​ខណៈពេល នៅ​ថ្ងៃ​ច​ន្ទ័​ដើម​សប្តាហ៍​នេះ ក្រោយពេល​ទីផ្សារ​ភាគហ៊ុន​ទាំងមូល​បន្ត​ធ្លាក់​៧%​ទៀត​។​​ដោយឡែក ចំពោះ​ទីផ្សារ​ភាគហ៊ុន FTSE 100 ក្នុង​ទីក្រុង London ក៏បាន​ធ្លាក់ ២,៤% ស​ន្ទ​ស្សភាគ​ហ៊ុន​ក្នុង​ទីផ្សារ​អឺរ៉ុប​ក៏​លោត​ភ្លើង​ក្រហម និង​ទីផ្សារ​ភាគហ៊ុន​នៅ​អា​មេ​រិច​ក៏​មានការ​រង្គោះរង្គើរ​ចំនួន ១,៩% ផងដែរ​។

ទីផ្សារ​ភាគហ៊ុន​ក្នុងប្រទេស​ចិន​ធ្លាក់ចុះ ៧% (មាន​វី​ដេ​អូ)

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រព័ន្ធ​ទីផ្សារ​ភាគច្រើន​ទទួលរង​ផលប៉ះពាល់​ស្របាល​គ្នា​។ នេះ​អាច​ដោយសារ ទីផ្សារ​ភាគហ៊ុន​ក្នុងប្រទេស​ចិន មាន​ភាពមិន​នឹងនរ និង​បណ្តាលមកពី​ទិន្នន័យ​នៃ​ចង្វាក់​ផលិតកម្ម​មានការ​ធ្លាក់​ចុះ ដែល​អាចជា​កត្តា​នៃ​ការប៉ះពាល់​នេះ​។​

​បើ​យោងតាម​របាយការណ៍​ឯករាជ្យ​មួយ​ក្នុងប្រទេស​ចិន​បានអោយដឹង​កាលពី​ថ្ងៃ​ច​ន្ទ័​ថា សកម្មភាព​រោង ចក្រ​ផលិតកម្ម​ក្នុងប្រទេស​ចិន មានការ​ថយ​សន្ទុះ ក្នុង​រយៈពេល ១០​ខែ​ជាប់ៗ​គ្នា គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០១៥​។​
​ហើយក​ត្កា​នៃ​ភាព​តានតឹង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូ​ពា ក៏បាន​ជម្រុញអោយមាន​ការកើនឡើង​នូវ​តម្លៃ​ប្រេង​និង​តម្លៃ មាស​បន្តិច​ផងដែរ​នៅ​ចុង​សប្តាហ៍​កន្លងទៅ​។

ទីផ្សារ​ភាគហ៊ុន​ក្នុងប្រទេស​ចិន​ធ្លាក់ចុះ ៧% (មាន​វី​ដេ​អូ)

​គួរ​បញ្ជាក់ដែរថា ចាប់តាំងពី​ខែកក្កដា ២០១៦​នេះ​ទៅ ម្ចា្​ស់ភាគ​ហ៊ុន​ធំៗ​នៅក្នុង​ក្រុមហ៊ុន​ចិន​ទាំងអស់ នឹងត្រូវ​បានធ្វើ​ការហាម​ឃាត់​មិនអោយ​លក់​ហ៊ុន​របស់ខ្លួន ក្នុង​រយៈពេល ៦​ខែ​តទៅ ។​​គួរ​រំលឹក​ដែរ​ថា ទីផ្សារ Nikkei 225 របស់​ជប៉ុន និង Hang Seng ក្នុង​ទីក្រុង​ហុងកុង ក៏មាន​ភាព​រង្គោះរង្គើ​ចំនួន ៣% រៀងៗ​ខ្លួន​ផងដែរ​៕​សុផល​

ទីផ្សារ​ភាគហ៊ុន​ក្នុងប្រទេស​ចិន​ធ្លាក់ចុះ ៧% (មាន​វី​ដេ​អូ)