ក្រុម ស.ស.យ.ក ខេត្តព្រៃវែង ប៉ះ ក្រុម 7NG នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់វ័យចាស់

ភ្នំពេញ៖ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នេះ នៅទីលានបាល់ទាត់ វេស្ទើនក្រុមបាល់ទាត់ វ័យចំណាស់ ស.ស.យ.ក ខេត្តព្រៃវែងប៉ះក្រុមបាល់ទាត់ វ័យចំណាស់ 7NG នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វា ន់បាល់ទាត់វ័យចំណាស់ ឆ្នាំ២០១៦ ដើម្បីអបរអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវាជ័យជម្នះ៧ មករា ១៩៧៩-២០១៦ ដែលផ្តួចផ្តើមគំនិតរៀបចំពីប្រធានក្រុម ៤ដែលចូលរួម។

នាថ្ងៃទី៤ ខែមករាម្សិលមិញ ក្រុមបាល់ទាត់វ័យចំណាស់ ស.ស.យ.ក ខេត្តព្រៃវែង បានយកឈ្នះក្រុមបាល់ទាត់ វ័យចំណាស់ ខណ្ឌទួលគោក ក្នុងលទ្ធផល ៦ទល់ ៣ រីឯក្រុមបាល់ទាត់វ័យចំណាស់ ភ្នំពេញ កុំព្យូទ័រចាញ់ក្រុមបាល់ទាត់វ័យចំណាស់ 7NG ដោយលទ្ធផល២ទល់១។ ជ័យជម្នះនេះធ្វើឲ្យក្រុមបាល់ទាត់ វ័យចំណាស់ ស.ស.យ.កខេត្តព្រៃវែង ប៉ះក្រុមបាល់ទាត់ វ័យចំណាស់ 7NG វគ្គផ្តាច់ព្រ័ត្រដណ្តើម យកជើងឯកពានរង្វាន់វ័យចាស់ ចំណែកក្រុមបាល់ទាត់ វ័យចំណាស់ ខណ្ឌទួលគោក ប៉ះ ក្រុមបាល់ទាត់វ័យចំណាស់ ភ្នំពេញកុំព្យូទ័រ ប្រជែងគ្នាដណ្តើមយកលេខ ៣។

លោកបានបន្តថា ព្រឹត្តិការណ៍នៃការប្រកួតនេះ ធ្វើឲ្យឡើងដើម្បីអបរអរសាទរ ថ្ងៃបុណ្យ ៧ មករា ឆ្នាំ២០១៦ និងរឹតចំណងសាមគ្គីភាព ពីស្ថាប័នរដ្ឋ និង ឯកជន ជាពិសេសនោះ លោកគិតគូរអំពីសុខភាពជាធំ ព្រោះការលេងកីឡា ធ្វើឲ្យយើង ទទួលបាន សុខភាពល្អឈ្នះរាល់ ជំងឺផ្សេងៗ ដែលមកយារយី លើរាងកាយមនុស្ស សម្រាប់ក្រុមដែលចូលរួមប្រកួតសុទ្ធតែឈ្នះទាំងអស់គ្នាទាំង ពានរង្វាន់ និងសុខភាពផងដែរ៕

ក្រុម ស.ស.យ.ក ខេត្តព្រៃវែង ប៉ះ ក្រុម 7NG នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់វ័យចាស់