ប័ណ្ណបើកបរ​ម៉ូតូ​បញ្ចុះ​តម្លៃ ពី ៦ម៉ឺន មក​ត្រឹម ២ម៉ឺន ៥ពាន់​រៀល


ប័ណ្ណបើកបរ​ម៉ូតូ​បញ្ចុះ​តម្លៃ ពី ៦ម៉ឺន មក​ត្រឹម ២ម៉ឺន ៥ពាន់​រៀល

សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​​ថា អ្នក​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ក១ មិន​ចាំបាច់​មាន​លិខិត​ពិនិត្យ​សុខភាព និង​រៀន​បើកបរ​ទេ ហើយ​តម្លៃ ពីមុន​ប្រាំ​មួយម៉ឺន នៅសល់ ២៥ ០០០ រៀល។ “ប័ណ្ណបើកបរ​ដូច​អត្តសញ្ញា​ប័ណ្ណ​អីចឹង! គឺ​គ្រប់​គ្នា​ត្រូវ​តែ​មាន​ប័ណ្ណបើកបរ​ទើប​អាច​បើកបរ​យាន​ជំនិះ​បាន”។

 

សម្ដេច​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ស្ពាន​អាកាស​ និង ផ្លូវ​ក្រោម​ដី តិចណូ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​ មករា ២០១៦។

 

សម្ដេច​ថ្លែង​បន្ដ​ថា ការ​ប្រលង​ឡើង​វិញ កាល​ពី​មុន​​តម្លៃ ២៥ ០០០ រៀល ឥឡូវ​អត់​អស់​លុយ​ទៀត​ទេ ហើយ​ការ​ពន្យារ​ធ្វើ​ប័ណ្ណបើកបរ​ កាល​ពី​មុន​ ៤ម៉ឺន​ ឥឡូវ​នៅ​សល់​ត្រឹម ២ម៉ឺន​រៀល។

 

បញ្ជាក់៖ នេះសម្រាប់តែ ម៉ូតូ ក១ កម្លាំងតូចជាង ឬស្មើ ១២៥cc ប៉ុណ្ណោះ៕​

 

ប័ណ្ណបើកបរ​ម៉ូតូ​បញ្ចុះ​តម្លៃ ពី ៦ម៉ឺន មក​ត្រឹម ២ម៉ឺន ៥ពាន់​រៀល

រាយការណ៍​ពី គង់ ច័ន្ទវ៉ាន់ណេង