៦ វិធីដើម្បីឲ្យ ទូទឹកកក មានក្លិនក្រអូបល្អ

ចំណេះទូទៅ៖ ដើម្បីការពារទូទឹកកក កុំឲ្យមានក្លិនអាប់អូរ រំខានដល់ឃានវិញ្ញាណ ចូរប្រើវត្ថុ ឬវិធីណាមួយខាងក្រោមនេះ៖

មេម្ស៉ៅ ( មេសម្រាប់ឲ្យម្ស៉ៅឡើង)៖ ដាក់ពែង ឬចានមេម្ស៉ៅតាម ជ្រុងទូទឹកកក ដោយប្តូរចេញរៀងរាល់៣ខែម្តង។

        -ធ្យូង៖ រកកូនក្រឡ ឬ កែងមានមាត់ធំដាក់ធ្យូង ៣ដុំ ហើយយកទៅដាក់ក្នុងទូទឹកកក ដោយប្តូរធ្យូងថ្មរៀងរាល់ ៣ខែម្តង។

វ៉ានីឡា ( ម្ស៉ៅវ៉ានី)៖  យកសំឡី ២ ឬ ៣ដុំ ជ្រលក់ក្លិនវ៉ានីហើយ យកទៅដាក់តាម ធ្នើក្លាស្សេក្នុងទូទឹកកក ដើម្បីឲ្យវាសាយភាយ ក្លិនក្រអូបរាប់សប្តាហ៍។

        -កាហ្វេ៖ ដាក់កែវ ឬពែងម្ស៉ៅកាហ្វេ នៅក្នុងទូទឹកកក អាចជួយកំចាត់ក្លិន អាប់អួរបានច្រើនខែ តែប្រយ័ត្នព្រោះម្ស៉ៅកាហ្វេអាចធ្វើឲ្យទឹកកក ឬការ៉េមរបស់អ្នកជាប់ ក្លិនកាហ្វេបាន។ ដូច្នេះអ្នកត្រូវទុកវត្ថុទាំងអស់នេះ (អាហារដែលអ្នកមិនចង់ឲ្យឆ្លងក្លិន) នៅក្នុងថង់ប្លាស្ទិក ឬប្រអប់ដែលមានគម្រប់បិទជិត។

        -ក្រូចឆ្មា៖ យកក្រូចឆ្មាមកពុះជាពីរ ហើយយកទៅដាក់ផ្ងារនៅក្នុងទូទឹកកក។

        -អំបិល និងផ្លែឈើប្រភេទក្រូច៖ យកក្រូច ក្រូចឆ្មារ ឬ ក្រូចសើចជាដើម មកពុះជាពីរយកសាច់ ខាងក្នុងចេញ អោយអស់ ហើយដាក់អំបិល ជំនួសទៅវិញ រួចយកទៅដាក់នៅក្នុងទូទឹកកក។

វាអាចជួយកម្ចាត់ក្លិន អាប់អួរ នៅក្នុងទូទឹកកក បានប្រមាណ ២សប្តាហ៍។

៦ វិធីដើម្បីឲ្យ ទូទឹកកក មានក្លិនក្រអូបល្អ