ការទទួលទាន គ្រឿងស្រវឹង ពិតជាធ្វើឲ្យ យើងមាន អារម្មណ៍ល្អ

សុខភាព៖ អ្នកវិទ្យាសាស្រ្តជាច្រើនរូប បានធ្វើការសិក្សាស្រាវជ្រាវ អំពីមូលហេតុដែលធ្វើឲ្យ អ្នកមានអារម្មណ៏ល្អ។ជាដំបូង វាត្រូវបានគេបង្ហាញឲ្យឃើញថា ការទទួលទានសុរា បញ្ចេញនូវសារធាតុគីមីម្យ៉ាង នៅក្នុងកន្លែងមួយ នៃខួរក្បាលរបស់មនុស្ស ដែលអាចធ្វើឲ្យ ពួកគេមានអារម្មណ៏ល្អ។ ដំណើរការយ៉ាងមមាញឹក នៃសារធាតុគីមីផ្សេងៗដែលមាននៅក្នុងសុរា បានធ្វើការសាយភាយ នៅក្នុងខួរក្បាលបន្ទាប់ពី ការទទួលទាននោះ បានបង្កើននូវអារម្មណ៏សប្បាយរីករាយ និងធូរស្បើយ។

ការស្រាវជ្រាវកាលពីលើកមុន អ្នកស្រាវជ្រាវមួយក្រុម បានមានការពិសោធន៏ ទៅលើសត្វដែលពួកគេ ត្រូវបានមានអារម្មណ៏សប្បាយ បន្ទាប់ពីពួកវាត្រូវបានគេ ឲ្យទទួលទានសុរា ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានប្រើប្រាស់បច្ចេកវិទ្យាស្កេន ខួរក្បាលរបស់អ្នក ទទួលទានសុរាដែល វាបានបង្ហាញនូវ កន្លែងដែលមានផលប៉ះ ទង្គិចធំជាងគេបំផុត។

ការសិក្សាមកពី មណ្ឌលសុខភាព Ernest Gallo Clinic និងមជ្ឈមណ្ឌលស្រាវជ្រាវ នៅឯមហាវិទ្យាល័យ នៃរដ្ឋកាលីហ្វរញ៉ា បានធ្វើការសង្កេតជាលើដំបូង ចលនាអេនដូហ្វីន បានធ្វើការសាយភាយ នៅក្នុងតំបន់២ នៃខួរក្បាល គឺតំបន់ទទួលអារម្មណ៏ នៃខួរក្បាល និង ផ្នែកខាងមុខនៃ ស្រោមខួរដែលនេះជាហេតុធ្វើឲ្យ អ្នកដែលទទួលទាន សុរាមានអារម្មណ៍ស្រស់ស្រាយ។

អ្នកដឹងនាំស្រាវជ្រាវ លោក Jennifer Mitchell ដែលជាជំនួយការ សាស្រ្តាចារ្យខាងផ្នែក ប្រសាទសាស្រ្ត បាននិយាយថា “នេះគឺជាអ្វីដែល ពួកយើងបានស្រាវជ្រាវអស់រយៈ ពេលប្រហែលជាង ៣០ឆ្នាំ ដែលបានមានការពិសោធន៏ទៅលើសត្វ ក៏ប៉ុន្តែមិនមានលទ្ធផលអ្វី ដែលជាក់លាក់សោះរហូតមកដល់បច្ចុប្បន្ន”។

ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវមួយចំនួន បានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាដែលមានឈ្មោះថា PET ដើម្បីតាមដានឥទ្ធពលភ្លាមៗ នៃសារជាតិសុរា នៅក្នុងខួរក្បាលរបស់ អ្នកប្រមឹក ចំនូន១៣នាក់ និងអ្នកទទួលទានស្រា ធម្មតាចំនួន ១២នាក់។

ការទទួលទាន សុរា នាំឲ្យមានការសាយភាយ នៃចលនា អេនដូហ្វីន នៅគ្រប់ផ្នែកនៃខួរក្បាល។

ចលនា អេនដូហ្វីន សាយភាយនៅក្នុងខួរក្បាល ច្រើនប៉ុណ្ណាអ្នកទទួលទាន សុរាមានអារម្មន៍ធូរ ស្បើយខ្លាំងប៉ុណ្ណឹងដែរ។ លទ្ធផលនេះបាន អនុញ្ញាតឲ្យអ្នកស្រាវជ្រាវ ធ្វើការកត់សំគាល់ទុក នូវអ្វីដែលបានកើតឡើង នៅក្នុងខួរក្បាលដែលលទ្ធផលនេះ ត្រូវបានបង្ហាញឲ្យ ឃើញដោយមាស៊ីនស្កេន PET។

ការទទួលទាន គ្រឿងស្រវឹង ពិតជាធ្វើឲ្យ យើងមាន អារម្មណ៍ល្អ