ផ្ទុះរថយន្តក្រុង នៅចិន បណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់

យីនឈន់៖ មនុស្ស ១៤នាក់បាន បាត់បង់ជីវិត និង ជាង ៣០នាក់ទៀតរងរបួស បន្ទាប់ពី រថយន្តក្រុង ដែលពួក គេជិះ បានផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ ២០១៦ នេះ ស្ថិតនៅក្នុងតំបន់ស្វយ័ត ណីងសៀ ហ៊ុយ ភាគពាយ័ព្យប្រទេសចិន។ នេះបើ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

ឧប្បដិហេតុ ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ ព្រឹក ដោយពេលនោះ រថយន្តក្រុងពាក់ ស្លាកលេខ No. 301 បានផ្ទុះឆេះ ដោយមិនដឹងមូលហេតុតែម្តងនៅឯសង្កាត់ ហេណាន នៃទីក្រុង យីនឈន់។ មនុស្សរងរបួសទាំងអស់ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះ បន្ទាន់នៅឯ មន្ទីរពេទ្យក្នុងតំបន់ ហើយសម្រាប់មូលហេតុ នៃគ្រោះថ្នាក់ខាងលើនេះ ប៉ូលិសក៏កំពុងធ្វើការ ស៊ើបអង្កេតនៅនឹងកន្លែង ផងដែរ៕

ផ្ទុះរថយន្តក្រុង នៅចិន បណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់