ពិភពលោក កំពុងព្រួយបារម្ភ ពីភាពតានតឹង ខ្លាំងមែនទែន រវាង អារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់

តេហេរ៉ង់៖ ប្រទេសជាច្រើន រួមទាំងមហាអំណាច ពិភពលោក បានបង្ហាញពីការ ព្រួយបារម្ភ ខ្លាំងមែនទែន ជុំវិញ ភាពតានតឹង នៅតែបន្ដកើនឡើង រវាងប្រទេស អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ក៏ដូចជាភាព មិនស្រាកស្រាន្ដ នៃជម្លោះ នៅតំបន់ មជ្ឈិមបូព៌ា ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នេះឲ្យដឹងទៀតថា ភាពចម្រូងចម្រាស បានផ្ទុះឡើង ក្រោយពីមានការលេចធ្លោរបស់បព្វជិតនិកាយ ស៊ីអ៊ីត របស់ អារ៉ាប៊ី សាអូឌីត ត្រូវបានវាយប្រហារ នៅឯស្ថានទូតរបស់ខ្លួននៅទីក្រុងតេហេរ៉ង់ប្រទេសអីរ៉ង់ ធ្វើឲ្យ ប្រទេសនេះ និងដៃគូក្នុងតំបន់របស់ខ្លួន ប្រេះស្រាំ ភាពជាដៃគូជាមួយនឹងអ៊ីរ៉ង់ដូចគ្នា។

គួរបញ្ជាក់ថា ក្រោយពីមានការវាយប្រហារនៅស្ថានទូត និងស្ថានកុងស៊ុល ទីក្រុង ម៉ាសហាដ នៃប្រទេស អារ៉ាប៊ី សាអូឌីត បានប្រកាសរំលាយចំណងទាក់ទងការទូត ជាមួយនឹងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ និងស្នើឲ្យស្ថានទូត និង កុងស៊ុល ទាំងអស់របស់អ៊ីរ៉ង់នៅក្នុងប្រទេសនេះ ដកចេញក្នុងរយៈពេល ៤៨ម៉ោង។

ក្រោយពីការប្រកាសនេះ ប្រទេសកាន់សាសនាម៉ូស្លីម ៣ប្រទេសបានចូលរួមជាមួយ នឹងអារ៉ាប់ ដោយបានផ្ដាច់ ចំណងការទូតជាមួយនឹងអ៊ីរ៉ង់ដូចគ្នា។ នេះជាភាពតានតឹងថ្មីផ្នែក ការទូតនៅតំបន់មជ្ឈិមបូព៌ា ដែលតម្រូវឲ្យ មានការ ដោះស្រាយជាបន្ទាន់ និង ប្រយ័ត្នប្រយែង បំផុត ព្រោះថា វានឹងបង្កឲ្យសេដ្ឋកិច្ចពិភពលោក ជួបបញ្ហា៕

ពិភពលោក កំពុងព្រួយបារម្ភ ពីភាពតានតឹង ខ្លាំងមែនទែន រវាង អារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់