ទស្សនិកជន​ជាង ២០ ០០០ នាក់​ទៅ​មើល​រឿង “អាកុក អាច្រវា” ក្នុង ១ សប្ដាហ៍

ទស្សនិកជន​ជាង ២០ ០០០ នាក់​ទៅ​មើល​រឿង “អាកុក អាច្រវា” ក្នុង ១ សប្ដាហ៍

យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ជាង ២០ ០០០ នាក់​ហើយ បាន​ទៅ​ចូលរួម​ទស្សនា​ភាពយន្ត​បែប​កំប្លែង​អប់រំ​រឿង “អាកុក អាច្រវា” ក្នុង​រយៈ​ពេល ១ សប្ដាហ៍ នៃ​ការ​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា។

 

ទស្សនិកជន​ជាង ២០ ០០០ នាក់​ទៅ​មើល​រឿង “អាកុក អាច្រវា” ក្នុង ១ សប្ដាហ៍

 

អ្នក​ដឹក​នាំ​រឿង ហ៊ុយ យ៉ាឡេង បាន​និយាយ​ថា ទស្សនិកជន​គ្រប់​ស្រទាប់​បាន​ទៅ​មើល​ស្នាដៃ​របស់​លោក​ក្នុង​នោះ ក៏​មាន​អ្នក​សិល្បៈ​ជា​ច្រើន​ផង​ដែរ ហើយ​ពួក​គេ​បាន​សម្ដែង​ការ​សាទរ​ចំពោះ​សមិទ្ធផល​ភាពយន្ត​ខាង​លើ។ លោក​បន្ត​ថា៖ “ទស្សនិកជន​ប៉ុណ្ណឹង នៅ​មិន​ទាន់​ច្រើន​ទេ គឺ​មិន​ទាន់​ដល់​ចំនួន​ដែល​ខ្ញុំ​រំពឹង​ទុក​នៅ​ឡើយ”។

 

អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​ដដែល​បាន​លើក​ឡើង​ថា ទស្សនិកជន​មួយ​ចំនួន​ហាក់​មាន​ការ​រាងចាល ព្រោះ​ភាពយន្ត​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ពួក​គេ​ខក​ចិត្ត។ ទោះ​បី​ជា​យ៉ាង​ណា លោក​អះអាង​ថា ស្នាដៃ​របស់​លោក​មិន​ធ្វើ​ឱ្យ​ទស្សនិកជន​ចំណាយ​លុយ​កាក់​ដោយ​ឥត​ប្រយោជន៍​ឡើយ៕

 

ទស្សនិកជន​ជាង ២០ ០០០ នាក់​ទៅ​មើល​រឿង “អាកុក អាច្រវា” ក្នុង ១ សប្ដាហ៍

 

ទស្សនិកជន​ជាង ២០ ០០០ នាក់​ទៅ​មើល​រឿង “អាកុក អាច្រវា” ក្នុង ១ សប្ដាហ៍

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ