ហួសចិត្ត! អ្នកជិះម៉ូតូ ធាក់ប្រពន្ធបុរសម្នាក់ ឲ្យដួលផ្កាប់មុខ ប្តីទៅរករឿងអ្នកបើកឡាន (មានវីដេអូ)

ចិន៖ ក្នុងកំឡុងសប្តាហ៍នេះ វីដេអូខ្លីបង្ហាញពីសកម្មភាព អ្នកជិះម៉ូតូម្នាក់ បានលើកជើងធាក់នារីម្នាក់ ដែលកំពុង ដើរឆ្លងថ្នល់ជាមួយនឹងប្តីរបស់នាង រហូតដួលផ្កាប់មុខនឹងដី បានកំពុងនិងល្បីសុះសាយ លើអ៊ីនធឺណេត។

ហួសចិត្ត! អ្នកជិះម៉ូតូ ធាក់ប្រពន្ធបុរសម្នាក់ ឲ្យដួលផ្កាប់មុខ ប្តីទៅរករឿងអ្នកបើកឡាន (មានវីដេអូ)

វីដេអូប្រវែង ៣៣វិនាទី នៃសកម្មភាព ប្តីប្រពន្ធមួយគូដើរឆ្លងវិថី Nanjin ដែលមមាញឹក ដោយមានរថយន្តបើកបរកាត់ជាច្រើន ហើយក្រោយមកក៏មាន អ្នកជិះម៉ូតូមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះមកដល់ ធាក់នារីជាប្រពន្ធដួលផ្កាប់មុខនឹងថ្នល់ ហើយគេក៏ជិះគេចទៅបាត់តែម្តង។ 

ចំណែកបុរសជាប្តីដែលដើរជិតនោះ ហាក់មិនដឹងហេតុការណ៍ច្បាស់លាស់ ក៏បែរទៅជាស្ទុះទៅរករឿង រថយន្តដែលកំពុងបើកបរនៅជិតនោះ យ៉ាងហួសចិត្តទៅវិញ៕

តោះ! ចង់ដឹងហេតុការណ៍យ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត