បង្ក្រាបទីតាំង ហ្គេមបាញ់ត្រី នៅសង្កាត់ ព្រែកប្រា ឃាត់មនុស្ស ៤នាក់ និងដកហូត ទូហ្គេម ៣គ្រឿង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដែលមានលោក អភិបាលរងខណ្ឌ ណុប ផា និងលោក ហោ វាសនា កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយ កន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ដោយបានដកហូតទូហ្គេម ៣គ្រឿង និងធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ។

ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងដោយមានការ ឯកភាពពីព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុគន្ធា។ ជាលទ្ធផលចំពោះមុខ អាជ្ញាធរបានធ្វើការដកហូតសម្ភារៈរួមមាន៖ ទូរហ្គេមបាញ់ត្រីចំនួន០៣ទូ កៅអីចំនួន២២, កង្ហារចំនួន០២, ប៉ាវអ៊ីដេក១, ដែកកេះ និង ឧបករណ៍ សម្រាប់ជក់សារធាតុញៀន មួយចំនួនធំ, លុយខ្មែរចំនួន១៨៦០០០០៛ និងលុយដូល្លារ ចំនួន១០$  រួមទាំងធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ ក្នុងស្រីម្នាក់ជាអ្នកមើលការខុសត្រូវ ។

លោក ណុប ផា បាន អោយដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺអាជ្ញាធរយើងបានតាមដាន មកជាបន្តបន្ទាប់ រហូតស៊ើប ដឹងច្បាស់លាស់ពី ទីតាំងលួចលាក់ បើកអាជីវកម្មបាញ់ត្រី ខុសច្បាប់ខាងលើហើយនោះ ទើបនៅវេលាព្រលប់ថ្ងៃខែដដែល ដោយមានការឯកភាព ពីលោកតំណាងអយ្យការ អមសាលាដំបូង រាជធានី បានបើកការចុះ បង្ក្រាបបានជាក់ស្តែងតែម្តងទៅ។

បើតាមលោក ហោ វាសនា បានបញ្ជាក់ថា ចំពោះមនុស្សប្រុសស្រីទាំង០៤នាក់ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរនាំបន្ថែម ។ ចំណែកទូហ្គេម ក៏ដូចជាសម្ភារៈ មួយចំនួនធំ ត្រូវយកទៅរក្សាទុកនៅសាលាខណ្ឌច្បារអំពៅ រងចាំថ្ងៃវាយកម្ទេចចោល ៕

បង្ក្រាបទីតាំង ហ្គេមបាញ់ត្រី នៅសង្កាត់ ព្រែកប្រា ឃាត់មនុស្ស ៤នាក់ និងដកហូត ទូហ្គេម ៣គ្រឿង

c

បង្ក្រាបទីតាំង ហ្គេមបាញ់ត្រី នៅសង្កាត់ ព្រែកប្រា ឃាត់មនុស្ស ៤នាក់ និងដកហូត ទូហ្គេម ៣គ្រឿង

បង្ក្រាបទីតាំង ហ្គេមបាញ់ត្រី នៅសង្កាត់ ព្រែកប្រា ឃាត់មនុស្ស ៤នាក់ និងដកហូត ទូហ្គេម ៣គ្រឿង