នាយករដ្ឋមន្រ្តី ប្រកាសអនុគ្រោះ ដល់ពលរដ្ឋរស់នៅ តាមដងផ្លូវជាតិលេខ៤ មិនយកលុយទៀតទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃ អង្គារ ទី ៥ ខែមករា ឆ្នាំ២០១៦ បានប្រកាសលើកលែងការ យកលុយបង់ថ្លៃប្រើប្រាស់ ផ្លូវជាតិលេខ៤ សម្រាប់ប្រជាពលរដ្ឋរស់នៅតាមផ្លូវនេះ ជាកាដូសម្រាប់ឆ្នាំថ្មី ។