គន្លឹះ​ថ្មី​បំផុត​លើ​ iPhone ​​អាច​លាក់​កម្មវិធី​​មាន​ដំឡើង​មក​ស្រាប់​បាន​


គន្លឹះ​ថ្មី​បំផុត​លើ​ iPhone ​​អាច​លាក់​កម្មវិធី​​មាន​ដំឡើង​មក​ស្រាប់​បាន​

ជឿជាក់​ថា ​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone មួយ​ចំនួន​តូច​មាន​ភាព​ធុញ​ទ្រាន់​នឹង​កម្មវិធី​ដែល​ក្រុមហ៊ុន​ Apple បាន​ដំឡើង​មក​ស្រាប់​ ដោយ​សារ​​កម្មវិធី​ទាំង​នោះ​មាន​ចំនួន​ច្រើន​ ណា​មួយ​អ្នក​ក៏​មិន​សូវ​ប្រើ​វា​ទៀត​ផង ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​លុប​ចេញ​មិន​បាន។

 

ឥឡូវ​នេះ​​មាន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ Youtube មួយ​រូប​បាន​បង្ហាញ​ពី​គន្លឹះ​ថ្មី​បំផុត​ដែល​បង្ហាញ​ពី​ការ​លាក់​កម្មវិធី​ លើ​ទូរសព្ទ​ iPhone ដែល​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9។

 

គន្លឹះ​ថ្មី​បំផុត​លើ​ iPhone ​​អាច​លាក់​កម្មវិធី​​មាន​ដំឡើង​មក​ស្រាប់​បាន​

 

 

គន្លឹះ​នេះ​​អាច​អនុវត្ត​បាន​យ៉ាង​ងាយ​ ដោយ​ធ្វើ​​​តាម​វីដេអូ​ខាង​ក្រោម​​៖

 

 

ការ​ណែ​នាំ​លម្អិត៖

-ដាក់​កម្មវិធី​ដែល​ចង់​ដាក់​ទាំង​ប៉ុន្មាន​ចូល​ទៅ​ក្នុង​ Folder មួយ​ ដោយ​យក​ដៃ​ចុច​លើ​កម្មវិធី​មួយ​លើ Homescreen ឲ្យ​ជាប់​រួច​អូស​យក​ទៅ​ដាក់​ពី​លើ​ កម្មវិធី​មួយ​ទៀត (អាច​កំណត់​ឈ្មោះ​ Folder ក៏​បាន​ មិន​កំណត់​ក៏​បាន)

 

-បន្ទាប់​មក​ទាញ​កម្មវិធី​ណា​មួយ​​ទៅ​ផ្នែក​ខាង​មុខ​នៃ​ Folder រួច​លែង​​ដៃ​

 

-បន្ទាប់​មក​ទាញ​កម្មវិធី​មួយ​នោះ​ទៅ​ផ្នែក​ខាង​មុខ​នៃ​ Folder ម្ដង​ទៀត​ ពេល​ដែល​វា​ទៅ​មុខ​លែង​រួច​ អូស​កម្មវិធី​នោះ​មក​នៅ​ចំ​ចំណុច​កណ្ដាល​នៃ​ Folder ហើយ​ធ្វើ​ការ​ចុច​ប៊ូតុង​ Home នោះ​កម្មវិធី​នឹង​បាត់​ជា​មិន​ខាន​ឡើយ។

 

​បញ្ជាក់​ថា​កម្មវិធី​ដែល​បាន​លាក់​នឹង​បង្ហាញ​ខ្លួន​មក​វិញ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ស្វែង​រក​កម្មវិធី​តាម​រយៈ​ Spotlight Search និង​នៅ​ពេល​ដែល​បិទ​ទូរសព្ទ​ហើយ​បើក​ឡើង​មក​វិញ។ ​វីដេអូ​មិន​បាន​បញ្ជាក់​ទេ​ថា​គន្លឹះ​ដំណើរ​ការ​ជា​មួយ​ផលិតផល​ Apple ដទៃ​ទៀត​ដែល​ដំឡើង​ប្រតិបត្តិការ​ iOS 9 ឬ​យ៉ាង​ណា​នោះ៕​​
​​​​​​​​​​​​​​​​​​
​​​​​​​

ចុច​អាន៖ iPhone 7 ​អាច​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​២៥៦GB​?

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechCrunch​​​​​​​