បង្ក្រាប​ការចែក​ចាយ​គ្រឿងញៀន ជនដៃដល់ ៤​នាក់ តដៃ​ជាមួយ​សមត្ថកិច្ច

​សៀមរាប: កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​ចុះបង្ក្រាប និង​ចាប់​មុខសញ្ញា​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន យ៉ាងសកម្ម ចោរកម្ម និង​លួច រហូត​ឈានដល់ ឃាត់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​។ ប៉ុន្តែ​ខណៈពេល​ចុះបង្ក្រាប​នោះ ជនសង្ស័យ បាន​តដៃ​ជាមួយ​សមត្ថកិច្ច ដោយ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ ស្នា​តេស និង​កាំបិត​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់ នៅ​ទីតាំង​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន មួយកន្លែង នៅ​ម្តុំ​វត្ត​ចក ស្ថិតក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប នៅវេលា​ម៉ោង ១០ យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​។
           
​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​បញ្ជាក់ថា សមត្ថកិច្ច​យើង បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៤​នាក់ រួម​នឹង​វត្ថុតាង​មាន ដាវ​សាំ ម៉ូ​រ៉ៃ​ចំនួន ៥​ដើម ,​ស្នារ​តេស ១​ដើម​, កាំបិត ២​ដើម​ទូរស័ព្ទ​ចំនួន​៥​គ្រឿង​,​ថ្នាំ ២​កញ្ចប់ ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់ សំរាប់​លក់​និង​ប្រើ ប្រាស់​មួយចំនួនធំ​។​

​សមត្ថកិច្ច បាន​បន្តថា ទីតាំង​ខាងលើនេះ ត្រូវបាន​ជនសង្ស័យ ធ្វើ​សកម្មភាព​យូរ​មកហើយ និង​មានការ​បង្ក្រាប ជាច្រើន​ដង​ដែរ ប៉ុន្តែ​ហាក់ដូចជា ចេះតែ​កើតឡើង​វិញ ដដែល​ជា​ដដែល ដោយ​គ្រឿងញៀន​ទាំងនេះ ភាគច្រើន ពួកគេ​តែងតែ យកទៅ​លាក់​នៅក្នុង​ព្រៃ ដើម្បី​បិទបាំង​ភ្នែក​សមត្ថកិច្ច​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្រុម​នេះ ជា​ក្រុម​ដែល​តែងតែ តដៃ​ជាមួយ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​យើង ប្រើប្រាស់​កំលាំង​ពិសេស ក្នុងនោះ​មានការ​សហការ ជាមួយ​កំលាំង​ប្រឆាំង​គ្រឿងញៀន កំលាំង​អន្តរាគមន៍​ចល័ត ពិសេស របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចុះ​ព័ទ្ធ​ចាប់បាន​ដោយ​ជោគជ័យ​។ ជនសង្ស័យ​ទាំងនេះ សុទ្ធសឹងតែ​ជា​មុខសញ្ញា ចែកចាយ​ប្រើប្រាស់ យ៉ាងសកម្ម​, ចោរកម្ម និង​លួច​ទៀតផង​។​
 
​ក្រោយពី​ធ្វើការ​បង្ក្រាប និង​សួរនាំ​រួចមក កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​កសាង​សំណុំរឿង បញ្ជូន​ទាំង​ជនសង្ស័យ ទាំង​៤ រួមទាំង​វត្ថុតាង​ទៅ​តុលាការ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕V/S

បង្ក្រាប​ការចែក​ចាយ​គ្រឿងញៀន ជនដៃដល់ ៤​នាក់ តដៃ​ជាមួយ​សមត្ថកិច្ច

បង្ក្រាប​ការចែក​ចាយ​គ្រឿងញៀន ជនដៃដល់ ៤​នាក់ តដៃ​ជាមួយ​សមត្ថកិច្ច

បង្ក្រាប​ការចែក​ចាយ​គ្រឿងញៀន ជនដៃដល់ ៤​នាក់ តដៃ​ជាមួយ​សមត្ថកិច្ច

បង្ក្រាប​ការចែក​ចាយ​គ្រឿងញៀន ជនដៃដល់ ៤​នាក់ តដៃ​ជាមួយ​សមត្ថកិច្ច