​រថយន្ត FUSO បុក ម៉ូតូ កិន​បុរស​ម្នាក់ ដាច់​ជើង​ម្ខាង​

​កណ្តាល: បុរស​ម្នាក់ បាន​រងរបួស​ដាច់​ជើង​ខាងឆ្វេង ខណៈ​បើក​ម៉ូតូ បុក​ជាមួយ​រថយន្ត កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៧-៣៨ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ប៉ូលិស​ចរាចរណ៍​ស្រុក​កៀនស្វាយ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ សួង ហ៊ីម អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បើក​ម៉ូតូ​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​-1FB.4859 ។ ចំណែក​រថយន្ត​បង្កហេតុ ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ 3A.1899 ក្រោយ​កើតហេតុ តៃកុង​រថយន្ត​បង្ក បាន​ចុះ​រត់​គេចខ្លួនបាត់ ។​

​ប្រភពព័ត៌មាន​ពីសា​ក្សី​ក្បែរ កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ភាគី​ម៉ូតូ និង​រថយន្ត បាន​បើកបរ​ក្នុងទិសដៅ បញ្ច្រាស់ទិស​គ្នា ដោយ​ជនរងគ្រោះ ធ្វើដំណើរ​ក្នុងទិសដៅ អ្នក​លឿង ទៅ ភ្នំពេញ ។ ចំណែក​រថយន្ត​បង្ក បាន​បើក​ចេញពី​ភ្នំពេញ ទៅ​អ្នក​លឿង​។ លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ បាន​បើក​មក​បុក​ចំ​ចំហៀង ផ្នែក​ខាងមុខ​រថយន្ត បណ្ដាលអោយ​រងរបួស​ធ្ងន់ ដាច់​ជើង​ខាងឆ្វេង​។ អ្នកបើក​ម៉ូតូ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្នំពេញ ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ ។​

​តាម​ការសន្និដ្ឋាន​រប​ស់ សមត្ថកិច្ច ចំពោះ​ករណី ចរាចរ​ណ៏​ខាងលើនេះ​ថា បណ្ដាលមកពី​ជនរងគ្រោះ បាន​បើក​ម៉ូតូ​មកដល់ ចំណុចកើតហេតុ ហើយក៏​បើក​វ៉ា រថយន្ត​ផ្សេង ជ្រុល​ចង្កូត​មក​បុក​នឹង​រថយន្ត FUSO ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ចំហៀង​ខាងឆ្វេង​កង់​មុខ បណ្ដាល​អោយដាច់ ជើង​ខាងឆ្វេង​តែម្ដង​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្ដិ៍ និង​ប៉ូលិស​ចរាចរណ៍ បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ត នីតិវិធី​ប្រមូល​មធ្យោបាយ ទាំង​២ មកកាន់​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត ដែល​រត់គេចខ្លួន​បាត់​នោះ​៕V/S

​រថយន្ត FUSO បុក ម៉ូតូ កិន​បុរស​ម្នាក់ ដាច់​ជើង​ម្ខាង​

​រថយន្ត FUSO បុក ម៉ូតូ កិន​បុរស​ម្នាក់ ដាច់​ជើង​ម្ខាង​

​រថយន្ត FUSO បុក ម៉ូតូ កិន​បុរស​ម្នាក់ ដាច់​ជើង​ម្ខាង​