​សមត្ថកិច្ច ឃាត់ខ្លួន​ជនដៃដល់​ម្តងទៀត បន្ទាប់ពី​ការ​លួច​រត់ ចេញពី​មន្ទីរ​ឃុំខ្លួន

​សៀមរាប: ជនដៃដល់​ឈ្មោះ ឈន់ ឆេន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​បាន​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់ ក្នុងករណី​រឿង​គំនុំ (​ស្នេហា​ត្រីកោណ​) និង​យក​ម៉ូតូ​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ម្តងទៀត បន្ទាប់ពី​ការ​លួច​រត់ ចេញពី​មន្ទីរ​ឃុំខ្លួន​។​

​បើតាម​ការ​អោយដឹងពី កម្លាំង​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ បាន​ធាក់​ទ្វារ មន្ទីរឃុំឃាំង​បណ្ដោះ​អាស​ន្ត នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប រត់គេចខ្លួន ប្រហែលជា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​។​

​បន្ទាប់មក កម្លាំង​សមត្ថកិច្ច ក៏បាន​ចុះ​ស្រាវជ្រាវ និង​បានផ្ដល់​ព័ត៌មាន ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ អោយបាន​ដឹង និង​ចូលរួម​សហការ ជាមួយ​កម្លាំង​សមត្ថកិច្ច​។ ជាក់ស្ដែង​នៅវេលា​ម៉ោង ៦ ព្រលប់ ថ្ងៃខែ​ឆ្នាំ​ដដែល ជនល្មើស​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ស្ទាក់ចាប់ បាន​មកវិញហើយ​។ នេះ​ជារ​ការខិតខំ​ប្រឹងប្រែង របស់​កងកម្លាំង​អាជ្ញាធរ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​សមត្ថកិច្ច បាន​បន្ត​អោយដឹងថា ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន មកវិញ​នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប​។​

​សូមបញ្ជាក់ថា ករណី​ឃាតកម្ម គិតទុក​មុននេះ បានកើត​ឡើង នៅ​ចំណុច ក្នុងព្រៃ​ផ្លូវ​ទៅ​ចំការ ខាងកើត​ភូមិ​គោក​ភ្នៅ ឃុំ​គោក​ដូង ចម្ងាយ​ប្រមាណ ១៥ គី​ឡួ​ម៉ែត្រ​។

​ចំណែក​ជនរងគ្រោះ ស្លាប់​ទាំង​៣​នាក់ ១.​ឈ្មោះ អ៊ាង សួយ ភេទ​ប្រុស អាយុ ៨​ឆ្នាំ នៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង​។ ២.​ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ និង​៣.​ឈ្មោះ មិច កញ្ញា ហៅ ក្អាត់ ភេទ​ប្រុស នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ចំណែក​ឃាតករ ឈ្មោះ​ឈន់ ឆេន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។​

​ចំណែក​ជនដៃដល់ បាន​ស្ទា​ក់កាប់​ទៅលើ​ជនរងគ្រោះ ៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា ស៊េរី​ឆ្នាំ ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-6878 ខណៈពេល​កំពុង​ជិះ​ទៅលេង​ខ្ទម​ចំការ​សង្សារ​របស់ខ្លួន ៕V​/S

​សមត្ថកិច្ច ឃាត់ខ្លួន​ជនដៃដល់​ម្តងទៀត បន្ទាប់ពី​ការ​លួច​រត់ ចេញពី​មន្ទីរ​ឃុំខ្លួន

​សមត្ថកិច្ច ឃាត់ខ្លួន​ជនដៃដល់​ម្តងទៀត បន្ទាប់ពី​ការ​លួច​រត់ ចេញពី​មន្ទីរ​ឃុំខ្លួន

​សមត្ថកិច្ច ឃាត់ខ្លួន​ជនដៃដល់​ម្តងទៀត បន្ទាប់ពី​ការ​លួច​រត់ ចេញពី​មន្ទីរ​ឃុំខ្លួន

​សមត្ថកិច្ច ឃាត់ខ្លួន​ជនដៃដល់​ម្តងទៀត បន្ទាប់ពី​ការ​លួច​រត់ ចេញពី​មន្ទីរ​ឃុំខ្លួន