​ស្លាប់ ៦ របួសធ្ងន់​ស្រាល ៣៩ នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃ​៤​មករា​

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នេះ បាន​កើតឡើង​ចំនួន ១២ លើក ( យប់ ៣​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី​៣​នាក់ ) របួសធ្ងន់ ១១​នាក់ (​ស្រី ២​នាក់​) របួសស្រាល ២៨​នាក់ ( ស្រី ១៥​នាក់ ) និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ១០​នាក់ (​យប់ ៣​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២០ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០ គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ៣ គ្រឿង និង​យាន​ផ្សេងៗ ៣ គ្រឿង​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៩​លើក មិន​គោរព​សិទ្ធិ ២ លើក និង​ស្រវឹង ១ លើក​ផង​ដែល​៕V​/S