ឡាន​បុក​ម៉ូតូ ម្នាក់​ដាច់​សាច់​ខ្ទេច​ខ្លួន និង​ម្នាក់ទៀត បែកក្បាល​ធ្លាយ​ខួរ

ពោធិ៍សាត់: យុវជន​២​នាក់ បាន​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម ម្នាក់​ដាច់​ខ្លួន​ខ្ទាត​សាច់​ជា​ដុំៗ និង​ម្នាក់ទៀត បាន​បែកក្បាល​ធ្លាយ​ខួរ ក្នុងករណី​គ្រោះថ្នាក់​ដ៍​រន្ធត់ រវាង​រថយន្តបុក​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ទាំង ២ នាក់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​។ ចំណែក​អ្នកបើករថយន្ត​បង្ក ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ បាន​គេចខ្លួនបាត់​។ មុនពេល​កើតហេតុ គឺ​ឃើញ​មាន​រថយន្ត​ធុន​ធំ មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ហើយ​អូស​ម៉ូតូ​មួយគ្រឿង ជិះ​ឌុប​គ្នា ២ នាក់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ក្នុងខណ​:​ពេល​ម៉ូតូ បើក​បត់​ត្រឡប់ ក្រោយ​បណ្តាល​ឲ្យ​មនុស្ស ២ នាក់​ត្រូវ​រថយន្តបុក និង​កិន​ស្លាប់ យ៉ាង​អាណោច​អ​ធ័​ម ជាទីបំផុត​។ សាកសព​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​គេ​រកឃើញ​ប៉ើង នៅ​ឆ្ងាយ​ពី​កន្លែងកើតហេតុ មាន​ចម្ងាយ​ប្រហែល ៥០ ម៉ែត្រ ដោយ​សាកសព​បាន​ដាច់​សាច់​ខ្ទេច​ខ្លួន​ម៉ដ្ឋ ដូច​ប្រហិត និង​ម្នាក់ទៀត បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅក្រោម​រថយន្ត​ក្បែរ​ម៉ូតូ​។

​ក្រោយពី​កើតហេតុ​ភ្លាម ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន បានមក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ និង​វាស់វែង​រួច យក​វត្ថុតាង​ពាក់ព័ន្ធ ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរជើងគោក រង់ចាំ​ចាត់ការ​តាមច្បាប់​។ ចំណែក​សាកសព ត្រូវបាន​កម្លាំង​សមត្ថកិច្ច បាន​កំពុង​ស្រាវជ្រាវ រក​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ​៕V​/S

ឡាន​បុក​ម៉ូតូ ម្នាក់​ដាច់​សាច់​ខ្ទេច​ខ្លួន និង​ម្នាក់ទៀត បែកក្បាល​ធ្លាយ​ខួរ

ឡាន​បុក​ម៉ូតូ ម្នាក់​ដាច់​សាច់​ខ្ទេច​ខ្លួន និង​ម្នាក់ទៀត បែកក្បាល​ធ្លាយ​ខួរ

ឡាន​បុក​ម៉ូតូ ម្នាក់​ដាច់​សាច់​ខ្ទេច​ខ្លួន និង​ម្នាក់ទៀត បែកក្បាល​ធ្លាយ​ខួរ