បើក​ម៉ូតូ​ជែងរថយន្ត​មួយគ្រឿង​ជ្រុល​បុក​រថយន្ត​មួយ​ផ្សេងទៀត​រងរបួស​ធ្ងន់​

 ខេត្តកណ្តាល​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដាច់​ជើង​ខាងឆ្វេង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ ខណៈដែល​សមត្ថកិច្ច​អះអាងថា បណ្តាលមកពី​ជនរងគ្រោះ​បើក​ម៉ូតូ​វ៉ា​រថយន្ត​ផ្សេងទៀត ហើយក៏​ជ្រុល​ទៅបុក​រថយន្ត FUSO ក្នុងទិសដៅ​ច្រាស​គ្នា​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២១ និង​៣០​នាទី​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សួង ហ៊ីម ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បើកបរ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FB-4859 ។ ចំណែក​រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ 3A-1899 ហើយ​អ្នកបើកបរ​រត់គេចខ្លួន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។  

​    ​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បាន​អះអាងថា គ្រោះថ្នាក់​ចរាចរណ៍​នោះ បណ្តាលមកពី​ជនរងគ្រោះ​បើក​ម៉ូតូ​វ៉ា​រថយន្ត​ផ្សេងទៀត ហើយក៏​ជ្រុល​ទៅបុក​រថយន្ត FUSO ក្នុងទិសដៅ​ច្រាស​គ្នា​ពី​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​ដាច់​ជើងឆ្វេង​តែម្តង ៕