សម្តេច​តេ​ជោ ប្រកាស​បញ្ចុះតម្លៃធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ និង ​មិនបាច់​ប្រលង​

នៅក្នុង​ឱកាស​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស ​៥ ​មករា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ​នេះ ស​ម្តេ​ស​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ពី ៦​ម៉ឺន​រៀល មក ២៥០០០​រៀល​តែប៉ុណ្ណោះ ។

សម្តេច​តេ​ជោ ប្រកាស​បញ្ចុះតម្លៃធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ និង ​មិនបាច់​ប្រលង​

ហើយ​សម្តេច​ក៏បាន​ធ្វើកា​រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំ ង​អស់​នាំគ្នា​ទៅធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ និង​ប្រកាស​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​មិន​រាថយ​ឡើយ​។​ ​ការប្រកាស​របស់​សម្តេច​គឺធ្វើឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​ភាគច្រើន បាន​សម្តែង​នូវ​ក្តីកង្វល់ និង​ស្នើ​ឲ្យ​សម្តេច​ផ្តល់​ការអនុគ្រោះ​ទៅលើ​ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ដែលមាន​តម្លៃ​ថ្លៃ​។​

សម្តេច​តេ​ជោ ប្រកាស​បញ្ចុះតម្លៃធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ និង ​មិនបាច់​ប្រលង​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាស​ទៀតថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ចាស់ មានតម្លៃ ៧៤០០០​រៀល បូក​រួមទាំង​ការពិនិត្យ​សុខភាព​ផង ពេលនេះ​ធ្លាក់​មក​នៅត្រឹម ២៥០០០​រៀល ហើយ មិន​តម្រូវ​ឲ្យ​មានការ​ប្រឡង ឬ​ពិនិត្យ​សុខភាព ដូច​កាលពីមុន​ទៀតឡើយ​។

សម្តេច​តេ​ជោ ប្រកាស​បញ្ចុះតម្លៃធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ និង ​មិនបាច់​ប្រលង​

តែ​ស្នើ​ឲ្យ​មាន​ការផលិត ស្ព​ត​អប់រំ​ពី​ច្បាប់​ចរាចរណ៍ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។​ដោយឡែក សម្រាប់​អ្នក​ដូរ​ប័ណ្ណបើកបរ​ម៉ូតូ យក​តម្លៃ​ត្រឹមតែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​៕​ ហេង ចំណូល​

សម្តេច​តេ​ជោ ប្រកាស​បញ្ចុះតម្លៃធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ និង ​មិនបាច់​ប្រលង​